ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ទេព សុវណ្ណ ក្រោមប្រធានបទ៖ សិទ្ធិប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា (ពីឆ្នាំ១៩៩៨-២០១៣)

83

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ របស់បេក្ខជនបណ្ឌិត ទេព សុវណ្ណ ក្រោមប្រធានបទ៖ សិទ្ធិប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា (ពីឆ្នាំ១៩៩៨-២០១៣)

សេចក្តីផ្តើម
សិទ្ធិរស់រានមានជីវិត សិទ្ធិមានសេរីភាព សិទ្ធិមានសុភមង្គល សិទ្ធិរវាងបុរសស្រ្តី គឺជាសិទ្ធិ មូលដ្ឋានរបស់មនុស្ស។  សេចក្តីប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្សដែលបានអនុម័តកាលពីថ្ងៃទី ១០ ធ្នូ ឆ្នាំ ១៩៤៨ បានចែងកំណត់ជាលើកដំបូងបង្អល់អំពីសិទ្ធិ និងសេរីភាពជាមូលដ្ឋានដែលត្រូវ បានទទួលស្គាល់ដោយរដ្ឋាភិបាល និងមនុស្សទាំងអស់នៅលើពិភពលោក។

ប្រជាពលរដ្ឋខ្មែរយើង ដែលធ្លាប់ស្គាល់តែអារ្យធម៌ឧត្តុងឧត្តម ជាប្រទេសស្តុកស្តម្ភធំទូលាយ ថ្កុំថ្កើនរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ និង ល្បីល្បាញក្នុងទ្វីបអាស៊ីអាគ្នេយ៍នេះ។ តែពលរដ្ឋ​ខ្មែរបាន​រងទទួលការឈឺចាប់ជាច្រើនលើកច្រើនសារអំពីអំពើរំលោភពំពានយ៉ាងធ្ងន់ធ្ងរ មកលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដោយសារសង្រ្គាម ត្រជាក់ ក៏ដូចសង្រ្គាមក្នុងស្រុកដែរ។

សេចក្តីថ្លៃថ្នូរប្រចាំកាយ និងសិទ្ធិស្មើភាពគ្នា គឺជាគ្រឹះនៃបង្កើតឱ្យមានសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិពភលោក។ ក្នុងសម័យបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរដែលទទួលបាននូវសេរីភាពតាម របបប្រជាធិបតេយ្យហើយ ប៉ុន្តែក៏នៅមានការខ្វះខាតចម្លោះច្រើនដែរ រួមទាំងការអភិវឌ្ឍន៍ផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ផង។

ប្រជាពលរដ្ឋខ្មែរ បាននឹងកំពុងប្រយុទ្ធទាមទារសិទ្ធិ និង សេរីភាព ប្តេជ្ញាចិត្តដោយខ្លួនឯង បន្ថែមទៀត ដើម្បីសន្តិភាពនិងសេចក្តីថ្លៃថ្នូរ។ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគ្រប់ក្រុម សង្គមទាំងអស់ត្រូវបានគេទទួលស្គាល់ និងការពារដោយស្មើភាពគ្នានោះទើបមានសិទ្ធិពលរដ្ឋក្នុងសង្គម។ សិទ្ធិពលរដ្ឋកម្ពុជា    ពុំមែនជាសម្បត្តិផ្តាច់មុខរបស់នរណាម្នាក់នោះទេ ប៉ុន្តែជាភារៈសម្រាប់ ប្រព្រឹត្តក្នុងជីវភាពរស់នៅប្រកបទៅដោយ “គំនិតពិចារណា”។

សិទ្ធិពលរដ្ឋកម្ពុជា “Civil right Cambodia” សិទ្ធិដែលមិនមែនសិទ្ធិនយោបាយរបស់ពលរដ្ឋ ទាំងអស់ជាពិសេសសិទ្ធិទាំងឡាយណា ដែលទាក់ទងនឹងសេរីភាពផ្ទាល់ខ្លួន។

ការសិក្សាស្រាវជ្រាវ អំពីសិទ្ធិប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា  ដែលបង្ហាញ​ថាមនុស្សកើត​ឡើងក្នុងសង្គម គឺមានសិទ្ធិអំណាចរស់នៅដូចៗគ្នា ហើយជាសិទ្ធិដែលមិនអាចផ្ទេរបាន ឬមិន​អាច​ជនណាម្នាក់  កាត់ផ្តាច់សិទ្ធិបែបធម្មជាតិនេះពីគេបានឡើយ។ លទ្ធផលរំពឹងទុកមួយនៃ​ការស្រាវ​ជ្រាវនេះ គឺយន្តការដោះស្រាយវិវាទជម្លោះក្នុងផ្លូវការ ដែលកំណត់ដោយច្បាប់។

ទន្ទឹមនឹងនេះ ការសិក្សាក៏មានបំណងបង្ហាញផងដែរអំពីចំណុចខ្វះខាត ឬព្រំដែននៃយន្តការ ដោះស្រាយវិវាទជម្លោះផ្សេងៗ និងបែងចែកប្រភេទយន្តការទាំងនោះ ដែលជាក់ស្តែងកើតឡើងជារឿយៗ ដូចជា ភាពខុសគ្នារវាងប្រព័ន្ធយុត្តិធម៌ផ្លូវការ និងមិនផ្លូវការជាដើម។

កតិកាសញ្ញាអន្តរជាតិនានា ដែលបានអនុម័តនៅក្នុងឆ្នាំ១៩៦៦ គឺជាសន្ធិសញ្ញាដែលភ្ជាប់កាតព្វកិច្ច តាមផ្លូវច្បាប់ដែលបានចែងលំអិត អំពីសិទ្ធិ និងសេរីភាព ដែលបានប្រកាស នៅក្នុងសេចក្តីប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្ស។ ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក នៃកតិកាសញ្ញានានា នៅក្នុងឆ្នាំ១៩៩២។ ជាអាទិ៍ពិធីសារតាមចិត្តជ្រើសរើសទី២ ជាប់នឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយលុបបំបាត់ទោលប្រហារជីវិតអនុម័ត និងប្រកាសដោយសេចក្តីសម្រេចចិត្ត របស់មហាសន្និបានលេខ ៤៤/១២៨ ចុះថ្ងៃទី ១៥ ខែធ្នូ  ឆ្នាំ ១៩៨៩។ គួរកត់សំគាល់ថា មាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិរបស់ពលរដ្ឋ និងសិទ្ធិនយោបាយ ដែលអនុម័តនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៦៦ បាននិយាយយោងអំពីការលុបបំបាត់ទោលប្រហារជីវិត។

សិទ្ធិពលរដ្ឋអាស៊ីមានជាប្រវត្តិសាស្រ្ត យ៉ាងជ្រាលជ្រៅ ក្នុងការតស៊ូប្រឆាំងនឹងការគាបសង្កត់ នៃអាណានិគមនិយមចាស់ថ្មី ដើម្បីទាមទារសិទ្ធិពលរដ្ឋចាំបាច់  ដែលរងការគម្រាមកំហែងពីទម្រង់ ថ្មី ចាស់ នៃការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាក៏ដូចជាពីសំណាក់អ្នកនយោបាយ និងអង្គការគ្រប់គ្រងសេដ្ឋកិច្ច ដែលកំពុងដឹកនាំផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមសព្វថ្ងៃនេះ។

ដូច្នេះសិទ្ធិមនុស្ស ជាពិសេសសិទ្ធិប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា គឺជាសិទ្ធិដែលយើងទទួលបានតាមការកំណត់ដោយច្បាប់ សិទ្ធិនយោបាយជាសិទ្ធិសង្គម។ សិទ្ធិមនុស្សគឺជាទំនាក់ទំនង រវាងមនុស្ស នៅក្នុងសង្គមប្រកបដោយសេចក្តីគោរព និងសេចក្តីថ្លែថ្នូរពីអ្នកដទៃ ឬជាសិទ្ធិដែលធ្វើឱ្យមានលទ្ធភាព នឹងរស់បានដូចជាសិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលមានមកពីធម្មជាតិផ្ទាល់របស់មនុស្ស ហើយ​បើគ្មានសិទ្ធិនេះទេ គឺពុំអាចរស់នៅជាមនុស្សបានទេ។

ការសិក្សាស្រាវជ្រាវពី​ប្រធានបទនេះ នឹងសង្ឃឹមថារកឃើញនូវគន្លឹះ និងអនុសាសន៍មួយចំនួន ក្នុងការអនុវត្តគោរពសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិមនុស្សឱ្យបានល្អ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស…។

ចំណោទបញ្ហានៃការស្រាវជ្រាវ
ដើម្បីសិក្សាលើប្រធានបទ “សិទ្ធិប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា” យើងបានកំណត់​នូវបញ្ហា​ដូច​ខាងក្រោម ៖
-តើអ្វីជាសិទ្ធិប្រជាពលរដ្ឋ? តើអ្វីជាសិទ្ធិមនុស្ស?
-តើដោះស្រាយវិវាទជម្លោះជាទូទៅយ៉ាងណាក្នុងសង្គម?
-តើការត្រួតពិនិត្យអំពីការបំពារបំពានលើច្បាប់យ៉ាងណាក្នុងសង្គម?
-តើការការពារសិទ្ធិសង្គម និងសិទ្ធិបុគ្គលយ៉ាងណា?

ប្រជាពលរដ្ឋកម្ពុជាយើង បានរងការឈឺចាប់ជាច្រើន ដោយមានការរំលោភបំពានមានលើ សិទ្ធិសេរីភាពរបស់គេពីសំណាក់អាណានិគមនិយមចាស់ថ្មី។

គោលបំណងនៃការស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវលើប្រធានបទនេះ ក្នុងគោលបំណងធ្វើវិចារណ៍វិជ្ជាពីការការពារ “សិទ្ធប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា” បច្ចុប្បន្ននេះ។

-ដើម្បីបែងចែកឱ្យច្បាស់អ្វីដែលយុត្តិធម៌ អ្វីដែលអយុត្តិធម៌។
-បង្ហាញអំពីខ្លឹមសារយុត្តិធម៌ពិតក្នុងសង្គម។
-បង្ហាញពីយុត្តិធម៌ក្នុងសង្គមគ្រួសារ និងប្រជាពលរដ្ឋម្នាក់ៗ។
-បង្ហាញអំពីការដោះស្រាយតាមផ្លូវច្បាប់។
-ណែនាំឱ្យមនុស្សពឹងផ្អែកលើច្បាប់ ជំនួសអាទិទេពក្នុងការដោះស្រាយបញ្ហា។
-ដោះស្រាយវិវាទជម្លោះ ការបំពារបំពានច្បាប់ ការការពារសិទ្ធិសង្គមគ្រួសារ ដោយផ្អែកលើកត្តាច្បាប់ជាសីលអំណាច ជាកម្លាំង ជាហេតុផលយុត្តិធម៌។
-សិទ្ធិប្រជាពលរដ្ឋមានលក្ខណៈអន្តរជាតិ និងជាសាកលត្រូវអប់រំប្រជាជនយល់ឱ្យបាននូវតម្លៃ ជាសាកលទាំងឡាយនៃសិទ្ធិមនុស្ស។
-ប្រជាពលរដ្ឋខ្មែរគាំទ្រវិធានការណ៍អន្តរជាតិ ក្នុងការការពារសិទ្ធិមនុស្ស។

វិធីសាស្រ្តស្រាវជ្រាវ
-ពាក់ព័ន្ធ នឹងនីតិវិវាទដោះស្រាយតាមស្ថានភាបវិវាទជម្លោះ។
-ប្រវត្តិវិធី ជាវិធីដែលដកស្រង់នូវព្រឹត្តិការណ៍នានា ក្នុងសមិទ្ធផល ដែលសម្រេចបាន។
-ដើម្បីឱ្យបានលក្ខណៈសុក្រឹតតាមបែបផែនវិទ្យាសាស្រ្ត។

សារៈសំខាន់នៃការស្រាវជ្រាវ
សារៈប្រយោជន៍ជាចម្បងនៃនិក្ខេបបទនេះ មានដូចខាងក្រោម ៖
ធ្វើឱ្យមានសមត្ថភាព គុណភាព សីលវិជ្ជា មុខជំនាញវិជ្ជាជីវៈ មានការរីកចម្រើនលូតលាស់ថែមទៀត ទាំងបទពិសោធន៍ ស្មារតី សម្ភារ ជីវភាពរស់នៅ និងសីលធម៌ល្អផូរផង់។ ទន្ទឹមនឹងនេះ ក៏បានផ្តល់ទស្សនទានផ្នែកចំណេះដឹង ដល់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយៗផងដែរ។

ជួយឱ្យអ្នកសិក្សាជំនាន់ក្រោយ យកអត្ថបទនិក្ខេបបទនេះ ទៅប្រើប្រាស់ជាឯកសារយោង ជាត្រីវិស័យសម្រាប់ជួយតម្រង់ទិស ដល់បណ្ឌិតឥស្សរជន កវីនិស្សិត អ្នកនិពន្ធជំនាន់ក្រោយបានសិក្សា ឬអាចសិក្សាបន្ត លើប្រធានបទនេះ ដើម្បីបំពេញចន្លោះខ្វះខាតដែលមាន។ របបគំហើញ នៃការស្រាវជ្រាវនេះ ធ្វើឱ្យប្រជាពលរដ្ឋសង្គមគ្រួសារយល់ដឹងអំពីសិទ្ធិសេរីភាព យុត្តិធ​ម៌ ក្នុងសង្គម ហើយដែលប្រជាពលរដ្ឋភាគច្រើន មិនសូវយល់ដឹងច្បាស់អំពីច្បាប់។

អត្ថបទនិក្ខេបបទនេះ ជួយដាស់តឿនសង្គម និងគ្រួសារឱ្យយល់កាន់តែច្បាស់ ពីអ្វីដែលហៅថា យុត្តិធម៌ សង្គម ហើយដែលត្រូវដោះស្រាយដោយច្បាប់  មិនពឹងផ្អែកលើអាទិភាព ក្នុងការរកយុត្តិធម៌ឱ្យសង្គមគ្រួសារ និងប្រជាពលរដ្ឋម្នាក់ៗ។

សិទ្ធិជាច្រើន ជាពិសេសសិទ្ធិជាមូលដ្ឋាន សិទ្ធិប្រជាពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសង្គម សេដ្ឋកិច្ច  សិទ្ធិឱ្យមានច្បាប់ការពារសិទ្ធិសេរីភាពនៅចំពោះមុខច្បាប់ ត្រូវការមុខនាទីវិជ្ជមាន និងដំបូងរបស់រដ្ឋាភិបាល។ ការលើកតម្កើនមនសិការភាពនៃសិទ្ធិ គឺជាភាពចាំបាច់ត្រូវការពារដោយរដ្ឋាភិបាល និងក្រុមអង្គការផ្សេងៗទៀត។

ក្នុងន័យដូចនេះដែរ គ្មានរដ្ឋណាមួយមានសិទ្ធិអំណាចពិសេសអាចធ្វើអាណានិគម ទៅលើរដ្ឋ ណាមួយនោះទេ។ សង្គមស៊ីវិល ជាអំណាចឯករាជ្យ ជាការចាំបាច់មួយត្រូវធានាដល់ការអនុវត្ត  សិទ្ធិនៅក្នុងសង្គម និងដើម្បីជាកិច្ចត្រួតពិនិត្យស្ថាប័នរដ្ឋ។ វាពិតណាស់ថា ការពង្រឹងមូលដ្ឋាននៃ  សិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ដើម្បីធានាជូនមូលដ្ឋានច្បាប់របស់សិទ្ធិ។ ព្រះរាជាណាចក្រកម្ពុជា  យើងបានធ្វើសច្ចានុម័តផងដែរ ចំពោះឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ។ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់នឹងគោរពសិទ្ធមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

តុលាការ ជាមធ្យោបាយសំខាន់បំផុតសម្រាប់ការពារសិទ្ធិប្រជាពលរដ្ឋ សិទ្ធិសង្គម និងសិទ្ធិបុគ្គលម្នាក់ៗ ចៅក្រមបុគ្គលិកតុលាការ ត្រូវតែមានគុណធម៌ សមត្ថភាព ភាពថ្លែថ្នូរ និងមានភាពយុត្តិធម៌។ តុលាការត្រូវតែមានឯករាជ្យភាព។ តុលាការត្រូវតែមានការកែទម្រង់ និងយន្តការស៊ើបអង្កេត។

វិជ្ជាជីវៈច្បាប់ត្រូវឯករាជ្យ ជំនួយផ្នែកច្បាប់ត្រូវបានផ្តល់ និងបានជួយដល់ពួកគេ ដើម្បីការពារសិទ្ធិរបស់គេបាន។ ការវិភាគទិន្នន័យដូចខាងលើ គឺជាការបង្ហាញនូវទស្សនរបស់ប្រជាពលរដ្ឋ ស្តីអំពី សិទ្ធិមនុស្ស ដើម្បីជម្រុញឱ្យអ្នកដឹកនាំដែលបានអះអាងថា នឹងគោរពសិទ្ធិប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ លើកស្ទួយប្រជាពលរដ្ឋ ពង្រឹងនូវការគោរពសិទ្ធិមនុស្ស  ដើម្បីប្រកាន់យកសមភាព និងអហិង្សាក្នុងសង្គមកម្ពុជា។

ដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ការទទួលខុសត្រូវជាបឋមដើម្បីការពារសិទ្ធិ គឺជារបស់រដ្ឋ ដូចនេះអាទិភាពត្រូវបានផ្តល់ឱ្យ គឺពង្រឹងសមត្ថភាពរបស់រដ្ឋក្នុងការបំពេញកាតព្វកិច្ចនេះ។

សិទ្ធិប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា (១៩៩៨-២០១៣)
សិទ្ធិប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា គ្រប់តែមនុស្សម្នាក់ៗ ត្រូវតែទទួលស្គាល់ខ្លួនមានការទទួលខុសត្រូវ និងកាតព្វកិច្ចពេញលេញតាមផ្លូវច្បាប់ គឺមិនត្រូវរំលោភបំពានទៅលើសិទ្ធិជាមូលដ្ឋាន សិទ្ធិរស់រាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានជីវិត សិទ្ធិសេរីភាព សិទ្ធិសុភមង្គល  ឬសុវត្ថិភាពរាងកាយអ្នកផង..។ល។ ព្រោះច្បាប់ គឺជាច្បាប់។ មនុស្សត្រូវរស់នៅស្របច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់។ ច្បាប់លើស្ទួយសិទ្ធិមនុស្ស ការពារមនុស្ស។ មនុស្សគ្រប់រូបមានតម្លៃស្មើៗគ្នា។ មានសិទ្ធិឱ្យគេទទួលស្គាល់ខ្លួនជាមនុស្ស មានសិទ្ធិមការពារឯកជន ខ្លួនមានសិទ្ធិ មានសម្បត្តិកម្មសិទ្ធិ ជំនឿដោយសេរី និយាយស្តី ឬសម្តែងមតិដោយសេរី ប្រជុំដោយសេរី សិទ្ធិសុំឱ្យច្បាប់ការពារខ្លួន ការសម្រាក និងកំសាន្តកាយ ជីវភាពរស់នៅសមរម្យ និងសិទ្ធិមានច្បាប់ ការពារសិទ្ធិរបស់ខ្លួន ដែលមានសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ចងក្រងដោយគណៈកម្មការប្រមូលឯកសារនៅកម្ពុជា បោះពុម្ព ខែឧសភា ឆ្នាំ១៩៩៦ ភ្នំពេញ ទំព័រ១៥ របស់នៅគីប៉ូលី។

គោលគំនិតឈរលើមូលដ្ឋានប្រវត្តិសាស្រ្ត (Historic)
សិទ្ធិមនុស្សជាទស្សនធម្មានិយាម (ជាអ្វីដែលគួរតែកើតមាន) នៃសេចក្តីត្រូវការសង្គម ដែលត្រូវបានគេយល់ថា ជាសក្តានុពលសម្រាប់ការអភិវឌ្ឍមនុស្សក្នុងបរិបទ និងទេសកាលនីមួយៗ​។

ជោគជ័យនៃការអនុវត្តសិទ្ធិប្រជាពលរដ្ឋនៅកម្ពុជា
នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចក្នុងរដ្ឋធម្ម-នុញ្ញកម្ពុជា ត្រូវបានចែងថា ការទទួល ស្គាល់នូវសេចក្តីថ្លៃថ្នូរប្រចាំកាយ និងសិទ្ធិស្មើៗគ្នា ដែលមិនអាចផ្ទេរបានរបស់សមាជិកគ្រួសារ គ្រប់ៗ​រូប គឺជាគ្រឹះបង្កើតឱ្យមានសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងភពលោក។ គោលគំនិត នៃសិទ្ធិទាំងឡាយ របស់បុគ្គលត្រូវបានគេយល់ឃើញថា គឺជាធាតុស្ថាបនាមួយក្នុងចំណោមធាតុស្ថាបនាផ្សេងៗក្នុង សង្គមស៊ីវិលឡាំងឡាយ។

បញ្ហាប្រឈម (វិវាទជម្លោះនៅមូលដ្ឋាន)
វិវាទជម្លោះប្រទូស្តរាយទាស់ទែងគ្នានៅតាមមូលដ្ឋាន គឺ
មានលក្ខណៈជាឬសគល់ដ៏ជ្រាល ជ្រៅសាំញុំា ជាទំនាស់ជាតិពិន្ធុរាល់ភាគីទាំងឡាយ ដែលមានប្រយោជន៍ ឬតម្រូវការមិនស្របគ្នា ជាអាទិ៍ទំនាស់វិវាទប្រដាប់អាវុធ ទំនាស់អត្តសញ្ញាណ ទំនាស់មិនលេចមុខ វិវាទទំនាស់ក្នុងសង្គម វិវាទជម្លោះរវាងបុគ្គល     ក្រុម   ឬប្រជាជាតិ   ហើយមានលក្ខណៈចំហ ឬរុំារ៉ៃ។

វិវាទជម្លោះ ក្នុងសង្គមកម្ពុជាយើង គេសង្កេតឃើញជាទូទៅ វាជារឿងធម្មជាតិ សម្រាប់ទំនាក់ ទំនងនៅក្នុងសង្គម ហើយវាជាធម្មតាសម្រាប់សង្គមនីមួយៗ។

សេចក្ដីសន្និដ្ឋាន
មនុស្សទាំងអស់កើតមកក្នុងសង្គម ត្រូវតែមានសេរីភាព និងមសភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និងសិទ្ធស្មើៗគ្នា។ ទស្សនៈរួមមួយ ស្ដីអំពីសិទ្ធិប្រជាពលរដ្ឋ ឬសិទ្ធិមនុស្ស និងសើរីភាពជាមូលដ្ឋានទាំងឡាយ របស់ប្រជាពលរដ្ឋគ្រប់ប្រទេស និងប្រជាជាតិទាំងអស់ ត្រូវតែធ្វើឱ្យបានសម្រេចឧត្ដមគតិរួមមួយនោះគឺ សេរីភាព យុត្ដិធម៌ សន្ដិភាពប្រាកដ ស្ថិតស្ថេរគង់វង្ស ជាដាច់ខាត។

អនុសាសន៍
កែទម្រង់ និងពង្រឹ យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចាំបាច់ត្រូវតែៈ
បង្កើតក្របខណ្ឌច្បាប់ ផ្ដល់ថវិកាសម្រាប់អ្នកសម្របសម្រួលសេវាកម្មយុត្ដិធម៌ ក៏ដូចជាសម្រាប់ ដាក់ពាក្យបណ្ដឹងបណ្ដុះបណ្ដាលអ្នកផ្សះផ្សា ឱ្យបានត្រឹមត្រូវ និងបង្កើតយន្ដការ សម្រាប់ត្រួតពិនិត្យ និងធានាឱ្យមានគណនេយ្យភាព។

កែលម្អអំណាចយុត្ដាធិការ ឱ្យទៅជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីទទួលបានភាពងាយស្រួលក្នុងការទទួលយកសេវាកម្ម ដើមី្បពង្រឹងនីត្យានុកូលភាព ក្នុងស្រទាប់សង្គមនីមួយៗ ដោះស្រាយសងសំណងខូចខាត តូចតាចមួយចំនួនៅថ្នាក់មូលដ្ឋាន។ ប្រើប្រសិទ្ធិភាព ក្នុងការដោះស្រាយវិវាទការពារសិទ្ធិ និងត្រួតពិនិត្យ ការរំលោភអំណាច។ ដំណើរការសម្រុះសម្រួល នៅក្នុងការដោះស្រាយវិវាទ ដោយឱ្យសេចក្ដីសម្រេចនៃការព្រមព្រៀង ត្រូវបានភាគីនីមួយៗ អនុវត្ដយ៉ាងជាក់លាក់នៅមូលដ្ឋាន។ លើកំពស់ការយកចិត្ដទុកដាក់លើរឿងវប្បធម៌ភាសា និងអំពើហិង្សាលើស្ដ្រី។ កែទម្រង់អាជ្ញាធរ ដោះស្រាយវិវាទត្រូវតែឯករាជ្យ មិនរើសអើងអនាគតិ និងមិនលំអៀង។ កែលម្អ យន្ដការត្រួតពិនិត្យ ការអនុវត្ដអាជ្ញាធរយុត្ដាធិការ។ កែលម្អ និងពង្រឹងមុខងារ សម្រុះសម្រួលនៅថ្នាក់មូលដ្ឋាន ពិតជាមានសារៈសំខាន់ ដើម្បីដោះស្រាយវិវាទ នៅមូលដ្ឋានរវាងគូភាគី ដែលស្ថានភាពសង្គមប្រហាក់ប្រហែលគ្នា។កែលម្អនិន្នាការប្រកាន់បក្សនយោបាយ ក្នុងដោះស្រាយវិវាទ។ កែទម្រង់យន្ដការជាក់លាក់មួយ ឱ្យមានគណនេយ្យភាព ចំពោះស្ថាប័ន និងសង្គម។ កែលម្អ និងបង្ខិតយុត្ដាធិការឱ្យជិតប្រជាពលរដ្ឋ។ ត្រូវដាក់អំណាចយុត្ដាធិការ នៃក្រុមប្រឹក្សាយុត្ដាធិការឱ្យនៅជិត ស្រុក ខណ្ឌ ឃុំ សង្កាត់។ កែទម្រង់និងពង្រឹងច្បាប់ជនជាតិដើមភាគតិច និងសិទ្ធិរបស់ពួកគេ។ កែលម្អការគោរពសិទ្ធិរបស់ជនជាតិដើមភាគតិច នៅចំពោះមុខតុលាការ និងនីតិច្បាប់។ ត្រូវបង្កើតឱ្យមានប្រ័ន្ធសម្រុះសម្រួលរវាងប្រព័ន្ធវិវាទរបស់ជនជាតិដើមភាគតិច និងប្រព័ន្ធដោះស្រាយវិវាទរបស់ជនជាតិ។ កែលម្អ និងបង្កើនសមត្ថភាព និងផ្ដល់អំណាចឱ្យជនជាតិដើមភាគតិច។ លើកកំពស់កែលម្អយន្ដការដោះស្រាយវិវាទក្រៅតុលាការ។    គណៈកម្មកាសុរិយោដីត្រូវប្រតិបត្ដិការងាស្ថាប័ន កសាងសមត្ថភាព និងការផ្សព្វផ្សាយ អំពីគណៈកម្មការ សុរិយោដីដល់សាធារណជន។      បណ្ដុះបណ្ដាល ជាប្រចាំនូវបច្ចេកទេសសម្រុះសម្រួល និងច្បាប់ភូមិបាល។ ផ្សព្វផ្សាយជាប្រចាំអំពីច្បាប់ភូមិបាល ក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា អ្នកភូមិ សហគមន៍ និងជនជាតិដើមភាគតិច។ ត្រូវកំណត់ការកម្រិតពេលវេលា ដើម្បីបង្កើតប្រសិទ្ធិភាព និងតម្លាភាពការដោះស្រាយវិវាទ។ កែលម្អ នីតិវិធី និងពេលវេលាច្បាស់លាស់ សម្រាប់ការត្រួតពិនិត្យលើករណី ដែលត្រូវបដិសេធដោយគណៈកម្មការសុរិយោដី។កែលម្អជាបន្ទាន់ ដើម្បីបញ្ឈប់ការដេញចេញ ដោយបង្ខំ ការបំផ្លាញព្រៃឈើ និងសកម្មភាពហិង្សាដទៃទៀត។ កែទម្រង់នូវយន្ដការ ដើម្បីធានាគណនេយ្យភាពសង្គមក្នុងប្រព័ន្ធនេះ ដោយមានការចូលរួមពីសង្គមស៊ីវិល រដ្ឋាភិបាល និងសហគមន៍អន្ដរជាតិ…។

ត្រូវតែមានច្បាប់ចែង អំពីយន្ដការក្នុងការការពារសិទ្ធិលើ នៅពេលដែលគូភាគីទាំងនោះ ស្ថិតក្នុងស្ថានភាពអតុល្យភាពអំណាច។ ត្រូវតែមានច្បាប់ចែង អំពីមយន្ដការដោះស្រាយវិវាទក្រៅតុលាការ ដែលចែងក្នុងប្រភេទផ្សេងៗ នៃយន្ដការដោះស្រាយ។ កែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវច្បាប់ពីការងារ ក្រោយពីមានការពិគ្រោះយោបល់។ កែទម្រង់ជាបន្ទាន់លំអជាប្រព័ន្ធយុត្ដិធម៌ផ្លូវការ៕