ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ច្រឹង ខ្មៅ ក្រោមប្រធានបទ៖ វិធានប្រឆាំងបទល្មើសគ្រឿងញឿននៅកម្ពុជា

95

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឆ្នាំទី១ លេខ០០០១ របស់បេក្ខជនបណ្ឌិត ច្រឹង ខ្មៅ ក្រោមប្រធានបទ៖ វិធានប្រឆាំងបទល្មើសគ្រឿងញឿននៅកម្ពុជា។

សេចក្ដីផ្ដើម
នាបច្ចុប្បន្ននេះ មានបញ្ហាជាច្រើនដែលកំពុងកើតមានក្នុងសង្គមដូចជា សន្តិសុខ គុណភាព អប់រំនៅមានកម្រិតកង្វះការងារធ្វើ បញ្ហាអំពើពុករលួយ អំពីហិង្សាក្នុងគ្រួសារ និងបញ្ហាដ៏សំខាន់មួយទៀត ដែល កំពុងតែទន្ទ្រានយ៉ាងខ្លាំងក្នុងសង្គមខ្មែរនោះ គឺបញ្ហាគ្រឿងញៀនតែម្តង។ ភាពរីករាលដាលនៃការចរាចរគ្រឿង ញៀនធើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម ជាពិសេសបំផុតនោះ គឺកុមារ និងយុវជននៅក្នុងតំបន់ជាច្រើននៃពិភពលោ ត្រូវបានគេធ្វើអជីវកម្មក្នុងឋានៈជាអ្នកប្រើប្រាស់គ្រឿងញៀន។ ទាំងនេះគឺជាគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ ដែលគេមិនអាចវាស់ស្ទង់បាននោះឡើយ។

បញ្ហាគ្រឿងញៀនបានធ្វើឱ្យមានផលវិបាក ដល់សង្គមទាំងមូល ប្រសិនបើមនុស្សម្នាក់ៗប្រើប្រាស់វានោះ ពួកគេនឹងបាត់បង់នូវញ្ញាតិមិត្ត ស្មារតី បញ្ញាញាណ សេចក្តីថ្លៃថ្នូររបស់មនុស្ស ទ្រព្យសម្បត្តិ និងរហូតដល់ក្លាយទៅ ជាមនុស្សគ្មានប្រយោជន៍ដល់សង្គម ហើយនៅទីបំផុតត្រវបាត់បង់ជីវិត ដោយសារគ្រឿងញៀន។ ដោយសារតែការចរាចរគ្រឿងញៀន គឺជាសកម្មភាពឧក្រិដ្ឋ មានលក្ខណៈជាអន្តរជាតិ និង មានចំណងទាក់ទងគ្នាក្នុងគោលបំណង បំផ្លាញគ្រឹៈសេដ្ឋកិច្ច និងគំរាមកំហែងដល់ស្ថេរភាព អធិបតេយ្យភាព នៃបណ្តាប្រទេសនានា លើពិភពលោក។ បញ្ហាគ្រឿងញៀនគឺមានផលប៉ះពាល់លើវិស័យជាច្រើន ចំពោះការអភិវឌ្ឍប្រទេសជាតិ។ ការកើនឡើង នៃការផលិតគ្រឿងញៀន និងសារធាតុខុសច្បាប់ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ បង្កើតបានជាបញ្ហាដ៏ធ្ងន់ធ្ងរដែលមានការគំរាមកំហែង ចំពោះសុខមាលភាពរបស់មនុស្ស ហើយបានជះឥទ្ធិពលអាក្រក់ទៅលើគ្រឹះសេដ្ឋកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសនីមួយៗ។

រីឯការអប់រំអំពីគ្រឿងញៀន គឺនៅមានកម្រិតទាបនៅឡើយ ដែលមិនមានលក្ខណៈទូលំទូលាយនោះទេ ហើយេដាយសេដ្ឋកិច្ច នៃប្រទេសយើងនៅមានកម្រិត គឺវាធ្វើឱ្យយើងទទួលឥទ្ធិពលពីប្រទេសជិតខាង ដូចជាឥទ្ធិពលវប្បធម៌ជាដើម។ នៅអាស៊ីអគ្នេយ៍ក៏ដូចតំបន់នានានៅលើពិភពលោកដែរដោយហេតុថា ការផលិតអាភៀននៅតំបន់ត្រីកោណមាស ដែលជាតំបន់ព្រំដែនរវាងប្រ​ទេសភូមា ថៃ និងឡាវ ហើយដោយសារប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងងប្រទេសថៃ និងឡាវនោះ កម្ពុជាក៏ចៀសមិនផុតពីការឆ្លងកាត់ការប្រើប្រាស់ និងជាកន្លែងសម្អាត ដែលបានមកពីជំនួញគ្រឿងញៀនខុសច្បាប់នោះដែរ។

ជាមួយគ្នានោះដែរចំពោះបញ្ហា ដែលពាកព័ន្ធខ្ញុំបាទបានចែកជាបីផ្នែកសំខាន់ដើម្បីបង្ហាញដូចខាងក្រោម៖
ផ្នែកទី១៖ ទ្រីស្តីនៃឧក្រិដ្ឋកម្មគ្រឿងញៀន ផ្នែកទី២៖ បទល្មើសគ្រឿងញៀន ផ្នែកទី៣៖វិធានការទប់ស្កាត់គ្រឿងញៀន។

ផ្នែកទី១ ទ្រឹស្តីនៃឧក្រិដ្ឋវិទ្យាគ្រឿងញៀន
និយមន័យទូទៅនៃឧក្រិដ្ឋវិទ្យា​
មានការផ្តល់និយមន័យ ឧក្រិដ្ឋវិទ្យាជាច្រើនលើក ដោយអ្នកប្រាជ្ញជាច្រើនដូចជាលោក Enrico Ferri (Italy) ដែលលោកបានពោលថា ៖

ក្រោយមកមានការវិវត្តន៍សាលា Ecoly ency lopédique បានបែងចែកនីតិព្រហ្មទណ្ឌចេញពីឧក្រិដ្ឋវិទ្យា ដោយហេតុថា នីតិព្រហ្មទណ្ឌ គឺជានីតិមួយដែលមានលក្ខណៈជាបទដ្ឋាន ចំណែកឯឧក្រិដ្ឋវិទ្យាវិញ គឺជាវិជ្ជាមួយ ដែលផ្អែកទៅលើទិដ្ឋភាពពិតប្រាកដ ឬជាវិជ្ជមាន។

ឧក្រិដ្ឋវិទ្យា គោលបំណងសំខាន់ គឺចង់ដឹងពីមូលហេតុអ្វីដែលមនុស្សមួយចំនួនប្រព្រឹត្តបទល្មើស មួយចំនួនទៀតមិនប្រព្រឹត្តបទល្មើស? ហេតុអ្វីបានជាបញ្ហាសំខាន់ដែលឧក្រិដ្ឋវិទ្យាសិក្សាទៅលើចំណុចនេះ? កាលដែលយើងសិក្សាទៅលើឥទ្ធិពិលសង្គម និងឥទ្ធិពលបុគ្គល តើវាជាតំណរពូជដែរឬទេ? យើងសិក្សាទៅលើចំណាត់ថ្នាក់ បទេល្មីស និងចំណាច់ថ្នាក់ជនល្មើស។ ឧទាហរណ៍ ៖ ជនល្មើសបានជាប់គុកអស់រយៈពេល ១៣ឆ្នាំ ដោយហេតុថា ជនល្មើសជួញដូរគ្រឿងញៀន ហើយនៅពេលដែលចេញពីគកុមកវិញ បានប្រព្រឹត្តទៀតមិនរាងចាល។ ក្នុងករណីនេះ គេធ្វើការសិក្សាថា តើហេតុអ្វីបានជាគាត់ប្រព្រឹត្តទៀត គេរកឃើញថា ជនល្មើសម្នាក់នេះមានបញ្ហាសរសៃប្រសាទ និង មានការញៀនថ្នាំខ្លួនឯងផងដែរ។ លោក Pinatel (Franch) បានឱ្យនិយមន័យ ផងដែរថា៖

ឧក្រិដ្ឋវិទ្យា៖ គឺជា វិទ្យាសាស្ត្រសុទ្ធសាស្ត្រ ព្រោះថា វាសិក្សាតែអំពីមូលហេតុនៃអំពើល្មើសតែប៉ុណ្ណោះ គឺពុំមានចាត់វិធាន ដើម្បីទប់ស្កាត់អំពើបទល្មើស ដូចនយោបាយព្រហ្មទណ្ឌនោះដែរ។ (នយោបាយព្រហ្មទណ្ឌគឺ ដឹងអំពើល្មើស)។ ប៉ុន្តែលោកបានបន្ថែមថា ឧក្រិដ្ឋវិទ្យា មានន័យទៅបានលុះត្រាតែមានការអនុវត្ត លោកបានបែងចែកឧក្រិដ្ឋវិទ្យា ដែលមានលក្ខណៈអនុវត្ត គឺមានបីប្រភេទ៖
-ឧក្រិដ្ឋវិទ្យា នៃយោបាយព្រហ្មទណ្ឌ៖ គឺសិក្សាអំពីតម្លៃ នៃការឆ្លើយតបព្រហ្មទណ្ឌទៅលើអំពើល្មើស។
ឧទាហរណ៍ ៖ តើតម្លៃនៃកាតព្វកិច្ចនៃការព្យាបាលនោះ វាឆ្លើយតបមានប្រសិទ្ធិភាពដែរឬទេ? បើវាឆ្លើយតបថា មិនមានប្រសិទ្ធិភាពទេ ត្រូវយកអ្វីមកជំនួសរិះរកវិធីថ្មីទៀត ដើម្បីមានប្រសិទ្ធិភាព គេសិក្សាទៅលើបញ្ហានេះ តើការក្រៅពីការដាក់ទណ្ឌកម្មទៅលើមនុស្សគេត្រូវធ្វើអ្វីបន្ថែមទៀត ដូចជាការបង្រៀននោះឱ្យទទួលយកបាន នូវមុខវិជ្ជាណាមួយទៀត

ដើម្បីជននោះចេញមកវិញលែងប្រព្រឹត្តបទល្មើសនោះទៀត។
– ឧក្រិដ្ឋវិទ្យាគ្លីនីក៖ គឺជាវិទ្យាសាស្ត្រអនុវត្តដែលសំដៅលើការប្រើប្រាស់វិទ្យាផ្សេងៗ ដើម្បីព្យាបាលជនល្មើស និងការពារឱ្យមានអំពើររាងចារ។
– ឧក្រិដ្ឋវិទ្យាការពារជាមុនៈ គឺជាវិធានការតាមរយៈសង្គមស៊ីវិល ដើម្បីការពារទប់ស្កាត់កុំឱ្យមានអំពើល្មើស ដែលនាំឱ្យមានអសន្តិសុខធ្ងន់ធ្ងរដល់សង្គមជាតិ។

ឧទាហរណ៍ ៖ វាជាការការពារមួយមិនផ្ទាល់ វាជាមធ្យោបាយមួយទប់ស្កាត់ដោយប្រយោល ដែលគេយកទៅអប់រំ បើមានដូចនេះទេវាមានឱកាសច្រើនអាចក្លាយជាជនល្មើស គេអប់រំតាមរយៈសមាគម ជួយក្មេងកំព្រា ឬក្មេងញៀនគ្រឿងញៀនវាជាសកម្មភាពរបស់សង្គមស៊ីវិល។

ចំពោះលោក Lombroso (Italy) គាត់បានឱ្យនិយមន័យថា៖
-ឧក្រិដ្ឋវិទ្យា គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីជនល្មើស។ លោកបញ្ជាក់ថា អំពើល្មើសគឺគ្រាន់តែជាសញ្ញាបង្ហាញពីចរិកលក្ខណៈរបស់មនុស្សតែប៉ុណ្ណោះ។

តាមរយៈអំពើយើងអាចដឹងពីទស្សនៈ និងចរិកលក្ខណៈរបស់មនុស្ស ឧទាហរណ៍ៈ សម្លាប់មនុស្សហើយ មានកាត់ដៃជើងបន្ថែមទៀត មានន័យថា គាត់មានកំហឹងខ្លាំងណាស់ចំពោះជនរងគ្រោះ។

ក្នុងករណីនេះដែរ លោក Durkheim (Germen) គាត់ឱ្យនិយមន័យថាៈ
-ឧក្រិដ្ឋវិទ្យា គឺជាវិទ្យាសាស្ត្រាមួយដែលសិក្សាអំពីបទល្មើស។ ឧក្រិដ្ឋវិទ្យា គឺជាការសិក្សាលើដំណើរទាំងឡាយ ដែលចេញបានជាអំពើល្មើស និងមានប្រតិកម្មសង្គមតបវិញដែលគេឱ្យឈ្មោះថា ទោស អំពើល្មើសគឺជាអំពើ ដែលគេផ្តន្ទាទោស ហើយវាជាកម្មវត្ថុដ៏សំខាន់នៃឧក្រិដ្ឋវិទ្យា។

នៅក្នុងទស្សវត្សរ៍ទី៥០ មានក្រុមអ្នកសិក្សាជាន់ខ្ពស់ជាច្រើននៅលើសកលលោក បានតម្រង់ទិសចំពោះ ឧក្រិដ្ឋវិទ្យា ទៅជាការសិក្សាអំពីមូលហេតុ និងដំណើរការនៃបទល្មើស។

-ឧក្រិដ្ឋវិទ្យា គឺសិក្សាអំពីមូលហេតុអំពើល្មើស។ ឧក្រិដ្ឋវិទ្យា គឺជាការសិក្សាអំពីដំណើរការទាំងឡាយ ដែលចេញបានអំពើល្មើស។ ឧទាហរណ៏ៈ តើមានតំណាក់កាលណាខ្លះ ដែលត្រូវឆ្លងកាត់ដូចជា ការត្រៀមលក្ខណៈសំលៀងកាំបិតកាប់មនុស្ស ក្រោយមកមានការឃ្លាំមើល ពួនស្ទាក់ បង្ករឱកាស បន្ទាប់មកបានប្រព្រឹត្តសកម្មភាពជាក្រោយ អាចមានជនល្មើសអាជីព និងជនល្មើសមិនមែនអាជីព មានន័យថា ប្រព្រឹត្តម្តងម្កាល និងជាប្រចាំទេ។

និយមន័យរួម៖
-ឧក្រិដ្ឋវិទ្យា គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីមូលហេតុ ឬកត្តាផ្សេងៗ និងដំណើរការប្រប្រឹត្តទៅ នៃអំពើល្មើស។ ហើយ
តាមរយៈនៃការស្គាល់ច្បាស់លាស់ពីមូលហេតុ និងដំណើរប្រព្រឹត្តទាំងនោះ គេអាចចាត់វិធានការរួមប្រសើរមួយ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអំពើល្មើស។

ភាពខុសគ្នារវាង ឧក្រិដ្ឋវិទ្យា និងនីតិព្រហ្មទណ្ឌ
– នីតិព្រហ្មទណ្ឌមិនមែនជាផ្នែកមួយនៃឧក្រិដ្ឋវិទ្យាទេ ព្រោះថានីតិព្រហ្មទណ្ឌ គឺជាការសិក្សាទៅលើបទដ្ឋាន ដែលកំណត់បទល្មើស ចំណែកឧក្រិដ្ឋវិទ្យាវិញ គឺជាវិទ្យាសាស្ត្រតែសិក្សាអំពីអំពើល្មើសតែប៉ុណ្ណោះ។ ប៉ុន្តែ នីតិទាំងពីរនេះ មានទំនាក់ទំនងគ្នាត្រង់ថា ដើម្បីអោយប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធិភាពទៅនឹងបទល្មើសគេត្រូវស្គាល់អំពី មូលហេតូរបស់វាជាមុនសិន។                    

ភាពខុសគ្នារវាងសមុគ្គសាស្ត្រឧក្រិដ្ឋ និង នីតិព្រហ្មទណ្ឌ
– សមុគ្គសាស្ត្រឧក្រិដ្ឋ ៖ គឺជាវិទ្យាសាស្ត្រមួយដែលសិក្សាទៅលើមូលហេតុនៃបទល្មើស។

ភាពខុសគ្នា រវាងឧក្រិដ្ឋនិច្ឆ័យ និង នីតិព្រហ្មទណ្ឌ
-ឧក្រិដ្ឋនិច្ឆ័យ៖ គឺជាបណ្តុំនៃវិទ្យាសាស្ត្រ និងបច្ចេកទេសទាំងឡាយសំដៅកំណត់បទល្មើស និងស្វែងរកការចាប់ខ្លួនជនល្មើស។

ភាពសុខគ្នា រវាងពន្ធនាគារសាស្ត្រ និង នីតិព្រហ្មទណ្ឌ
-ពន្ធនាគារសាស្ត្រ ៖ គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីតួនាទីនៃទោសព្រហ្មទណ្ឌ វិធាននៃការ អនុវត្ត និងវិធីសាស្ត្រប្រើប្រាស់នៃការអនុវត្តទោស ព្រមទាំងការគ្រប់គ្រងពន្ធនាគារផងដែរ។         

នេះជាការសាកល្បងលើកទី ២ នៃការឱ្យនិយមន័យមានមួយទៀត គឺសាលា U.S គឺជាលោក Sutherland គាត់បានឱ្យនិយមន័យថា ឧក្រិដ្ឋវិទ្យា គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីអពើំបទល្មើសក្នុងនាមជាបាតុភូតសង្គម។ គឺជាការ សិក្សាទៅលើដំណើរការបង្កើតច្បាប់ការបំពានច្បាប់ និងប្រតិកម្មដែលកើតចេញពីការបំពាននោះ (ប្រតិកម្មនោះ គឺ ទោស) សិក្សាអំពីប្រតិកកម្មរបស់សង្គមទៅលើជនល្មើស។

ចំណែកឯលោក Pinatel ជនជាតិបារាំងគាត់បានឱ្យនិយមន័យឧក្រិដ្ឋវិទ្យា គឺជាវិទ្យាសាស្ត្រសុទ្ធសាធព្រោះថា វាសិក្សាតែអំពីមូលហេតុនៃអំពើល្មើសតែប៉ុណ្ណោះ គឺមិនមានវិធានការ ដើម្បីទប់ស្កាត់អំពើល្មើសដូចនយោបាយ ព្រហ្មទណ្ឌនោះទេ។ នយោបាយព្រហ្មទណ្ឌគឺយល់ដឹងអំពី អំពើល្មើសទើបចែងជាច្បាប់ មុខវិជ្ជានេះគេរៀននៅថ្នាក់ Master។   ប៉ុន្តែលោកបានបន្ថែមទៀតថា ឧក្រិដ្ឋវិទ្យាមានន័យទៅបានលុះត្រាណាតែមានការអនុវត្ត។

កម្មវត្ថុនៃការស្រាវជ្រាវឧក្រិដ្ឋវិទ្យា
– សញ្ញាណនៃអំពើល្មើស
អំពើល្មើសប្រព្រឹត្តឡើងដោយចេតនា គឺអំពើល្មើសនៅក្នុងឧក្រិដ្ឋវិទ្យា វាខុសគ្នាអំពីអំពើល្មើសនៅ ក្នុងនីតិព្រហ្ម ទណ្ឌ អំពើល្មើសស្តែងឡើងនូវទិដ្ឋភាព ២យ៉ាង ជាអំពើដោយចេតនារបស់មនុស្ស។  

– អំពើរបស់មនុស្ស អំពើំល្មើស គឺកើតចេញពីទង្វើរបស់មនុស្ស មិនមែនតាមទង្វើរបស់ធម្មជាតិទេ។ ទង្វើរបស់ មនុស្ស ជាអំពើដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ហើយកើតចេញពីក្នុងខ្លួនរបស់មមនុស្ស វាជាអំពើរបស់ មនុស្សដែលប្រកបដោយសតិសម្បជញ្ញៈ។

-ជាអំពើដោយចេតនា៖ រាល់ទង្វើរបស់មនុស្សមិនត្រូវបានគេចាត់ចូលក្នុងសអំពើល្មើសទាំងអស់នោះទេ គឺគេ ត្រូវចែកឱ្យដាច់រវាងអំពេជីស្វា័យប្រវត្តិ និងអំពើដោយចេតនាមានតែអំពើដោយចេតនាទេ ដែលចាត់ទុកជា កម្មវត្ថុចម្បងរបស់ឧក្រិដ្ឋវិទ្យា អំពើដោយចេតនា គឺជាអំពើដែលស្តែងចេញដោយឆ្លាតវៃ និងការត្រិះរិះពិចារណា ជាអំពើប្រព្រឹត្តឡើងដោយមានកម្មវត្ថុ ឬគោលដៅច្បាស់លាស់ និងមានការប្រើប្រាស់មធ្យោបាយប្រកបដោយ ប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅនោះ។

អំពើល្មើស គឺជាអំពើរបស់មនុស្សម្នាក់ៗដែលប្រព្រឹត្តឡើងដោយមានគោលដៅ ឬមធ្យោបាយផ្សេងៗពីគ្នា គោលដៅមធ្យោបាយនេះហើយដែលបង្ហាញពីចរិកកលក្ខណៈពិសេសនៃអំពើល្មើស។

ដូច្នេយើះងអាចនិយាយជារួមបានថា អំពើល្មើសជាអំពើដោយចេតនារបស់មនុស្ស ជាពិសេសដែលស្តែង តាមរយៈមធ្យោបាយប្រើប្រាស់  ដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។

– អំពើឧក្រិដ្ឋ
– អំពើល្មើសតាមច្បាប់ គឺជាបណ្តុំនៃបទល្មើសដែលតុលាការបានផ្តន្ទាទោស។
-អំពើល្មើសដែលរកឃើញ គឺជាបណ្តុំនៃអង្គហេតុព្រហ្មទណ្ឌដែលភ្នាក់ងារប៉ូលីសរកឃើញ ឬបានប្តឹងទៅតុលាការ។
-អំពើល្មើសពិតប្រាកដ គឺជាបណ្តុំ នៃបទល្មើសដែលប្រព្រឹត្តឡើង ដោយរាប់បញ្ចូលទាំងបទល្មើស ដែលអាជ្ញាធរមានសមត្ថកិច្ចមិនបានដឹង។

ស្ថិតិឧក្រិដ្ឋវាស់តែបទល្មើសតាមផ្លូវច្បាប់ និងបទល្មើសដែលគេរកឃើញតែប៉ុណ្ណោះ។ ដូច្នេះអំពើល្មើសពិត ប្រាកដស្ថិតក្នុងភាពអាថិកំបាំងជាដ៏រាបដែលឱ្យឈ្មោះថា តួលេខងងឹត។ គេអាចបែងចែកមធ្យោបាយប្រឆាំងទៅនឹង អំពើល្មើសជា ២ ប្រភេទគឺ ៖ មធ្យោបាយតាមផ្លូវច្បាប់ និង មធ្យោបាយផ្អែកលើការអនុវត្ត ឬការពិសោធន៍។
-មធ្យោបាយតាមផ្លូវច្បាប់គឺ ជាបណ្តុំនៃវិធានទាំងឡាយដែលបង្កើតឡើងក្នុងគេលាបំណងប្រយុទ្ធប្រឆាំង ដោយផ្ទាល់ ឬមិនផ្ទាល់ទៅនិងអំពើល្មើស មធ្យោបាយនេះរួមមានៈ នីតិព្រហ្មទណ្ឌ សន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ បទបញ្ញត្តិ ឬ វិធានការដ៏ទៃទៀត ដែលបង្កើតឡើងដើម្បីការពារសុវត្ថិភាពសង្គម។
– មធ្យោបាយផ្អែកលើការអនុវត្ត ឬការពិសោធន៏ ៖ គឺជាបណ្តុំនៃការអនុវត្តរបស់ស្ថាប័នរដ្ឋ និងស្ថាប័ន ឯកជន ដ៏ទៃទៀតក្នុងការទប់ស្កាត់ និងរារាំងអំពើល្មើស ឧទាហរណ៏ៈ ការបង្កើតសមាគមមួយក្មេងកំព្រាសមាគម ស្ត្រី រងគ្រោះជាដើម។

បច្ចេកទេសនៃការស្រាវជ្រាវឧក្រិដ្ឋវិទ្យា
បច្ចេកេទេសផ្អែកលើការសិក្សាឧក្រិដ្ឋវិទ្យា គឺជាបណ្តុំនៃវិធីសាស្ត្រជាក់ស្តែង ដែលអាចឱ្យគេប្រមូលបាន នូវតួលេខទាំងឡាយនៃអំពើល្មើស ហើយរៀបតាមលំដាប់លំដោយ វាជាការសិក្សាទៅលើអំពើល្មើសទាំងំឡាយ គឺ មិនមែនទៅលើអំពើល្មើសមួយៗនោះទេ។ គេមានបច្ចេកទេស ៣ សំខាន់គឺ ៖
– បច្ចេកទេសផ្អែកលើការសិក្សា អំពើល្មើសទាំងឡាយ
– ការសិក្សាពីបាតុភូតបុគ្គល និងបច្ចេកទេសក្នុងការប្រើប្រាស់ក្នុងឧក្រិដ្ឋវិទ្យាអនុវត្ត (យើងសិក្សាតែ២ ខាងលើប៉ុណ្ណោះ)។
អំពើល្មើសទាំងឡាយ គឺជាបណ្តុំនៃបទល្មើសព្រហ្មទណ្ឌ ដោយស្ថិតិឧក្រិដ្ឋ និងការប្រើប្រាស់ផ្សេងៗទៀត៖

ក-ការវាស់កម្រិតនៃអំពើល្មើសទាំងឡាយ
ស្ថិតិឧក្រិដ្ឋ ៖ ស្ថិតិឧក្រិដ្ឋ គឺជាជំរឿងនូវហេតុការណ៍ផ្សេងៗ ដែលមានលក្ខណៈជាបទល្មើសក្នុងដែនដីមួយ និងក្នុងរយៈពេលមួយជាកំណត់។ ប្រភេទផ្សេងៗ នៃស្ថិតិឧក្រិដ្ឋ ត្រូវបានគេបែងចែកជា ៣ ប្រភេទធំៗគឺ ៖
– ស្ថិតិសាធារណៈ (ស្ថិតិផ្លូវការ) និងស្ថិតិឯកជន- ស្ថិតិជាតិ និងអន្តរជាតិ
– ស្ថិតិ Police ស្ថិតិយុត្តាធិការ និងពន្ធធនាគារ
-ស្ថិតិសាធារណៈ និងឯកជនៈ ស្ថិតិសាធារណៈឬស្ថិតិផ្លូវការគឺជាស្ថិតិដែលធ្វើឡេងីដោយស្ថាប័នសាធារណៈ ដូចជាក្រសួង ឬវិទ្យាស្ថានដទៃ ទៀតដែលមានអំណាចធ្វើស្ថិតិនេះ។

ស្ថិតិឯកជន គឺជាស្ថិតិធ្វើឡើងដោយអ្នកស្រាវជ្រាវ ដើម្បីជាប្រយោជន៏ក្នុងការស្រាវជ្រាវ ដែលគេឱ្យឈ្មោះថា ស្ថិតិវិទ្យាសាស្ត្រ (មិនផ្លូវការទេ) គឺដើម្បីធ្វើការសិក្សាសម្រាប់ឯកសារយោង។
– ស្ថិតិជាតិ ៖ ស្ថិតិ គឺជាស្ថិតិដែលធ្វើនៅក្នុងក្របខណ្ឌជាតិប្រទេសមួយ។
– ស្ថិតិអន្តរជាតិៈ គឺស្ថិតិដែលក្រសួងយកអំពើល្មើសទាំងឡាយនៅប្រទេសជាច្រើន (Interpol Police) ជាអ្នកសិក្សាចេញស្ថិតិនេះ។
– ស្ថិតិប៉ូលីស Police សិត្ថិយុត្តាធិការ និងពន្ធធនាគារ៖
ស្ថិតិ Police គេធ្វើឡើងដោយស្ថាប័នPolice ក្នុងនោះមានកំណត់នូវអំពើល្មើសដែលបានស្គាល់ និងជន ល្មើស ដែលត្រូវបានចាប់ខ្លួនដោយភ្នាក់ងារ Police។ រីឯស្ថិតិយុត្តាធិការ គឺជាសិត្ថិ(ធ្វើឡើងដោយប្រព័ន្ធតុលាការ យុត្តិធម៌)ដែលស្រង់ឡើងអំពីចំនួនបទល្មើស ដែលតុលាការបានផ្តន្ទាទោស ហើយសិត្ថិមានបញ្ជាក់ពីចំនួនពាក្យ បណ្តឹង របាយការណ៏ Police ឬការចោទប្រកាន់ទាំងឡាយណា ដែលព្រះរាជអាជ្ញាបានដឹង។ ចំពោះស្ថិតិពន្ធនាគារ បានកំណត់ពីចំនួនទណ្ឌិតនៅក្នុងពន្ធនាគារនិមួយៗ និងមានការបែងចែកទៅតាមជុំរុំ។

ជាសរុបមកយើងឃើញថា ពុំមានវិធីសាស្ត្រណាមួយ ដើម្បីវាស់កម្រិតនៃបទល្មើសទាំងឡាយឱ្យបានច្បាស់លាស់នោះទេ។ ស្ថិតិឧក្រិដ្ឋអាចឱ្យយើងដឹងត្រឹមតែចំនួននៃច្បាប់ និងអំពើល្មើសដែលរកឃើញតែប៉ុណ្ណោះ ចំណែក ឯបច្ចេកទេសថ្មីវិញ គឺពុំទាន់មានលក្ខណៈសុក្រិត្យដែលគួរឱ្យទុកចិត្តបាននោះទេ។ ឧទាហរណ៏ៈ បទល្មើសគេចាត់ ទុកជាបទល្មើសរកឃើញក្នុងករណីដែលមានភស្តុតាងបញ្ជាក់ និងជនរងគ្រោះពិតប្រាកដ ទើបមានបទល្មើសមួយ កើតឡើង

មែន មានសាក្សីចង្អុលបង្ហាញពីអំពើបំពានណាមួយ គេអាចចាត់ទុកចូលជាស្ថិតិឧក្រិដ្ឋមួយ ដែលប៉ូលីស កត់ត្រាចួល ដើម្បីធ្វើការ ស៊ើបអង្កេត។

តាមរយៈនៃការស្រាវជ្រាវឧក្រិដ្ឋវិទ្យា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍បច្ចុប្បន្ន បានបង្ហាញឱ្យឃើញថា មាន ប្រភេទបទល្មើសជាច្រើនកំពុងរីកដុះដាលនៅទីក្រុង ការកើតឡើងនេះទាក់ទងទៅនឹងការរៀបចំអភិវឌ្ឍប្រទេស និងការចាប់ផ្តើម​អភិវឌ្ឍ រោងចក្រ សហគ្រាស បទល្មើសទាំងនោះមានលក្ខណៈជាបទល្មើស លួច ប្លន់ ការបំពារ បំពាន លើរាងកាយ ពេស្យាចារ ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋកម្មនយោបាយ។

ប្រវត្តិការណ៍ និងសភាពការណ៍គ្រឿងញៀនអន្តរជាតិ
គ្រឿងញៀនជាសារធាតុ ដែលមានឥទ្ធិពលលើសារពាង្គ-កាយ និងព័ន្ធសរសៃប្រសាទ។ ប្រភេទគ្រឿងញៀន ខ្លះត្រូវបានគេស្គាល់ និងប្រើប្រាស់ជាយូរលង់មកហើយ។ គ្រឿងញៀនធម្មជាតិមានដូចជា អាភៀន កញ្ឆា ដើមកូកា ជារុក្ខជាតិត្រូវបានគេដាំដុះជាយូរយារណាស់ មកហើយនៅជុំវិញពិភពលោកតែក្រោយមកទៀតដោយសារ វិទ្យាសាស្ត្រមានការរីកចម្រើន និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ គេបានផលិតនូវគ្រឿង ញៀនមួយប្រភេទទៀតដែលហៅថា គ្រឿងញៀន សំយេគា ដូចជា ហេរ៉ូអ៊ីន ម័រហ្វីន កូកាអ៊ីន អំហ្វេតាមីន មេតំ ហ្វេតាមីន អ៊ិចស្តាស៊ី។ វាជាគ្រឿងញៀនដែលបានមកពី ការយកសារធាតុគីមីមកផ្សំ ជាច្រើនមុខទៅធ្វើការ សំយោគ។ គ្រឿងញៀនបានធ្វើ ចរាចរដោយខុសច្បាប់នៅ លើពិភពលោក ហើយដែលធេឱ្វី្យមានការប៉ះពាល់ ដល់សុខភាពមនុស្ស គ្រួសារ សង្គម សេដ្ឋកិច្ច និងបង្ករបញ្ហាភារវ កម្ម ទើបអង្គការសហប្រជាជាតិបាន បង្កើតឱ្យ មានអនុសញ្ញាទោលស្តីអំពីគ្រឿងញៀននៅឆ្នាំ ១៩៦១ ដែលរួមមានរដ្ឋទាំង ៧៣ បានចូលរួមក្នុងអនុសញ្ញាទោល នេះក្នុងគោលបំណងរារាំងការដាំដុះ ការផលិត ការចរាចរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនទាំងនោះ

ចំពោះប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាប្រភពដស៏ខាំន់សំរាប់ការដាំដុះការផលិតគ្រឿងញៀនដូចជា អាភឿន កញ្ឆា កូកា និង ថ្នាំញៀនសំយោគផ្សេងៗទៀត។ ផលិតផលអាភឿនក្នុង ប្រទេសភូមា ប្រទេសឡាវ បានថយចុះក្នុងតយះកាលពេល៣ឆ្នាំចុងក្រោយនេះ។ រីឯថ្នាំញៀនសំយោគប្រភេទ លើកកម្លងាំ ATS  (Amphetamine Type Stimulants) បានកេតីឡើងនូវបញ្ហាជាច្រើនដែលជាកង្វល់យ៉ាងពិតប្រាកដ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិចិខាងកើតនាប៉ុន្មានទសវត្សរ៏ចុងក្រោយនេះ។  ចំពោះប្រជាជនក្នុងប្រទេសជា ច្រើនធ្លាប់មានប្រវត្តិប្រើ ប្រាស់សារធាតុដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដោយរួមទាំងប្រជាជន ហ្វីលីពីន និង ជប៉ុន ដែល មេតំហ្វេ តាមីន ត្រូវបានគេផលិតឡើងក្នុងទម្រង់ដ៏ជាក់លាក់សម្របា់ការប្រើប្រាស់គ្រឿងញៀន។ ក្នុងប្រទេស ដ៏ទៃទៀតក៏កើតមានឡើង ATS បានជាប់ទាក់ទិននងឹបាតុភូតថ្មីៗ ដោយចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ១៩៩០ និងក្រោយមកទៀតរហូតដល់បច្ចុប្បន្ន។ បើទោះបីជា ATS នៅតែត្រូវបានគេ ត្រួតពិនិត្យ និង ចាប់បានជាច្រើននៅ ក្នុងប្រទេសថៃក៏ដោយ។ ការប្រើប្រាស់ ATS ត្រូវបានរីករាលដាល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ប្រទេសជិត ខាង នៅក្នុងតំបន់ ក្នុយរយៈពេលប៉ុន្មានឆ្នាំចុហក្រោយនេះ។ អាភៀនមានដើមកំណើតចញពីតំបន់អាស៊ីនិរតី និងអាស៊ី អាគ្នេយ៍ ដែលគេស្គាល់ថា ជាតំបន់ត្រីកោណមាស និងតំបន់អឌ្ឍច័ន្ទមាស។ ចំណែកឯប្រភេទគ្រឿងញៀនកូកា ដើមកំណើតរបស់វាចេញពីប្រទេសកូឡុំបី និងប្រទេសប៉េរ៉ូ នៅអាមេរិកខាងត្បូង។ ចំពោះប្រភេទកញ្ឆាវិញប្រភព របស់វាគឺចេញមកពីអាស៊ី ហើយនៅក្នុងប្រទេសកម្ពុជាក៏មានដាំដើមកញ្ឆាដែរ។ គ្រឿងញៀនសំយោគមានប្រភព របស់វាមាននៅគ្រប់ទីកន្លែង គឺជាគ្រឿងញៀនែដលត្រូវបានគេផលិតតាមវិធីសាស្ត្រគីមី ដូចជាមេតំហ្វេតាមីនអំហ្វេតាមីន  ដែលផលិតពីរុក្ខជាតិញៀន និងមានលាយជាមួយនូវសារធាតុគីមីផ្សេងទៀត។  គ្រឿងញៀនតែងតែ ត្រវូបានគេធ្វើចរាចរទូទាំងពិភពលោក។ បញ្ហាថ្មីៗដែលទាក់ទិនទៅនឹងប្រទេសអាហ្វានីស្ថន្ថា ដែលពីមុនជាប្រទេស ប្រភពអាភៀន និងហេរ៉ូអ៊ីនដែលធំជាងគេបំផុតនោះ គ្រានេះបានថយចុះជាបណ្តើរៗហើយ។ ដូច្នេះពួកអ្នកជួញដូរ គ្រឿងញៀន បានងាកមករក និងពឹងផ្អែកយ៉ាងខ្លាំទៅលើ តំបន់អាស៊ី-អាគ្នេយ៍ដើម្បីផលិត និងជួញដូរគ្រឿងញៀនទាំងនេះ។ តំបន់អាស៊ី-អាគ្នេយ៍ក៏ទទួលរងគ្រោះដោយអង្គការឧក្រិដ្ឋកម្មអន្តរជាតិ ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នានា។ ក្រៅពីការជួញដូរគ្រឿងញៀន ពួកឧក្រិដ្ឋជនបានជួញដូរសារធាតុគីមីផ្សំ ដើម្បីយកទៅបម្លែងធ្វើជា គ្រឿងញៀនសំយោគទៀតផង។

ចំណែកឯនៅប្រទេសកម្ពុជាយើងនេះ គឺពួកឈ្មួញបានយកធ្វើជាកន្លែងសម្រាប់ធ្វើចរាចរគ្រឿងញៀន និង ចែកចាយគ្រឿងញៀន ដែលធ្វើឱ្យមានការគំរាមកំហែងយ៉ាងខ្លាំងមកលើសេដ្ឋកិច្ច សន្តិសុខ វប្បធម៌ សង្គមកិច្ច និង សុខាភិបាលជាដើម។ ហើយដោយប្រទេសកម្ពុជាទើបតែទទួលបានស្ថេរភាពខាងនយោបាយនទាសវត្សរ៏ឆ្នាំ១៩៩០ នោះ រាជរដ្ឋាភិបាលត្រូវការបង្កើតឱ្យមានច្បាប់ថ្មីៗជាច្រើននិងលិខិតបទដ្ឋានជាច្រើនទៀតដើម្បិឱ្យស្របទៅតាម ស្ថានភាពដែលកំពុងតែមានការវិវត្តន៍ទៅមុខជាលំដាប់។

ទន្ទឹមនឹងនោះដែរ ក៏មានអង្គការឧក្រិដ្ឋជួញដូរគ្រឿងញៀនខុសច្បាប់ នៅអាស៊ីអាគ្នេយ៍ បានកំពុងប្រើប្រាស់ ប្រទេសកម្ពុជាសម្របា់ រត់ពន្ធគ្រឿងញៀនដូចជា ហេរ៉ូអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន ដែលផលិតនៅតំបន់អាស៊ី អាគ្នេយ៍តែម្តង។ ដូចនេះហើយ ទើបនៅ ទសវត្សរ៏ទី៩០ ប្រទេសកម្ពុជាបានក្លាយ ជាប្រទេសដែលដាំកញ្ឆា និងផលិតកញ្ឆាដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ដែល ពួកឈ្មួញឧក្រិដ្ឋបាននាំយកទេលៅក់នៅលើទីផ្សារនានាលើពីភពលោក។ ឥទ្ធិពលរបស់ក្រុមអ្នកជួញដូរគ្រឿងញៀន និងអង្គករាឧក្រិដ្ឋកម្មនានា និងអំពើពុករលួយអាចបំផ្លាញការអភិវឌ្ឍ ខាងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានយ៉ាងសាកសិទ្ធបំផុត។

នៅក្នុងរយះកាលនេះដែរ ប្រទេសកម្ពុជាយើងមានបញ្ហាគ្រឿងញៀនជាចម្បង ដូចដែលបានញុំញីប្រទេស ជាច្រើននៅអាស៊ីអាគ្នេយ៍ដែរ។ បញ្ហានេះគេឃើញមានកើតឡើងយ៉ាងធ្ងន់ធ្ងរចំពោះយុវជន និងកុមារកម្ពុជា ដែលបានប្រើប្រាស់គ្រឿងញៀន និងចង់សាកល្បងប្រើប្រាស់គ្រឿងញៀនកាន់តែច្រេនី។ បើសិនជារដ្ឋមិនមានវិធានការ ការពារ និងបង្ក្រាបឱ្យបានជាបន្ទាន់ទេ នោះការប្រើប្រាស់គ្រឿងញៀន និងអាចក្លាយជាបញ្ហាធ្ងន់ធ្ងរមួយ ដូចដែល បានកើតឡើងនៅប្រទេសជិតខាងយើងជាមិនខានឡើយ។

ផ្នែកទី២ បងល្មើសគ្រឿងញៀន
សភាពការណ៍គ្រឿងញៀននៅកម្ពុជា
នៅក្នុងឆ្នាំ ២០០០ នៅខេត្តកំពង់ចាមមានការដាំដុះកញ្ឆានៅក្នុងស្រុកកងមាស ដែលពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំការបំផ្លាញ។ ក្នុងឆ្នាំដដែលនោះ នៅខេត្តកំពតមានការដាំដុះនៅតំបន់ថ្លាន់១០០ ដែលពេលនោះសម្តេចនាយករដ្ឋមន្ត្រីបានដឹកនាំផ្ទាល់ក្នុងការបំផ្លាញ។ ជារួមគឺមានការដាំដុះកញ្ឆា មានលក្ខណៈប្រមូលផ្តុំ ជាចំការទ្រង់ទ្រាយធំ ហើយនៅតាមតំបន់ខ្លះ ថែមទាំង មានក្រុមសន្តិសុខ ដែលបំពាន់ដោយអាវុធខុសច្បាប់សំរាប់ការពារមូលដ្ឋានដាំដុះទៀតផង។

នៅក្នុងឆ្នាំ ២០០១ ក្រោយពីយុទ្ធនាការបំផ្លាញចំការកញ្ឆាដ៏ធំ ដែលដឹកនាំផ្ទាល់ ដោយសម្តេច នាយក រដ្ឋមន្ត្រី និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការដាំដុះត្រូវបាន បំបែកជាទីតាំងតូចៗ ពង្រាយនៅតាមច្រើនភូមិសាស្ត្រ និងច្រើនខេត្តតាមរបៀបផ្សងព្រេង ដោយពុំមានរៀបចំអង្គការចាត់តាំងដូចមុន។ យោងតាមរបាយការណ៍កាលពីឆ្នាំ២០០១ ករណីដាំដុះគឺនៅតែមានការជួយ ជ្រោមជ្រែងពី សំណាក់ ឧក្រិដ្ឋជនបរទេសនូវគ្រាប់ពូជ និងតាមរយៈការឱ្យតម្លៃទៅលើកញ្ឆាជា ទំនិញមានទីផ្សារ ហើយថែមទាំងមានជនទុច្ចរិតនៅក្នុងស្រុកជាអ្នករួមចំណែកបំផុស បានជំរុញទឹកចិត្ត ប្រជាកសិករឱ្យធ្វើ ការដាំដុះតាមរូបភាព២យ៉ាងគឺ៖

-ការដាំបង្កប់នៅក្នុងចំការជក់ ចំការពោត ឬដាំជាលក្ខណៈគ្រួសារចំពោះតំបន់ណាដែល ស្ថិតនៅគៀកការឃ្លាំមើលរបស់អាជ្ញាធរដែនដីដូចជា នៅក្នុងខេត្តកណ្តាល កំពង់ចាម សៀមរាប និង បណ្តាខេត្តនៅ តាមដងទន្លេ មេគង្គ។

-ការដាំតាមតំបន់ព្រៃជ្រៅ នៅឆ្ងាយដាច់ស្រយ៉ាល ក្នុងតំបន់ដែលទើបតែទទួលបានសន្តិភាព នៃខេត្តស្ថិតនៅ តាមបណ្តោយព្រំដែនភាគពាយ័ព្យ និងភាគខាងជើងប្រទេស ដូចជាស្រុកមួយចំនួន នៃខេត្ត កោះកុង ក្រុងបៃលិន បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង នៅតាមភូមិសាស្ត្រព្រៃភ្នំជាប់ព្រំដែនថៃ ដូចជាស្រុកត្រពាំងប្រសាទ ស្រុកអន្លង់វែង តំបន់អូរកេងកង ព្រះប្រឡាយ  អូរស្វាយ បាតតាវែង ចំការខ្នុរ និង ក្បាលអន្សោង ៘  ជនទុច្ចរិតនៅក្នុងស្រុកដើរប្រមូលទិញផល កញ្ឆាក្រៀម ពីបណ្តាខេត្តខាងលើ ហើយធ្វើការ ដឹកជញ្ជូនម្តងបន្តិច (៥០គ.ក ចុះ) ដោយបង្កប់ក្នុងកេស ឬ ឡាំងទំនិញស្របច្បាប់នាំចេញទៅក្រៅ ប្រទេសតាមច្រក សំខាន់ពីរគឺ ៖
ច្រកព្រំដែនគោករួមមានច្រកនៃខេត្តក្រចេះ កំពង់ចាម កណ្តាល តាកែវ ឆ្ពោះទៅកាន់ព្រំប្រទល់នៃប្រទេសវៀតណាម។
ច្រកព្រំដែនទឹករួមមាន ច្រកនៃក្រុងព្រះសីហនុ និងខេត្តកោះកុង ឆ្ពោះទៅកាន់ព្រំប្រទល់នៃប្រទេសថៃ។​

កាលពីឆ្នាំ ២០០២ មានស្រុកខ័ណ្ឌ ចំនួន១៩ ក្នុងខេត្តក្រុង ចំនួន១១ បានធ្វើការបំផ្លាញដំណាំកញ្ឆា គឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកំពត ខេត្តកណ្តាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំដដែលនោះដែល មានការរឹបអូសកញ្ឆាបាន ក្នុងកុងតឺន័រ នៅសហរដ្ឋអាមេរិក កាណាដា និងចិន បានបង្ហាញថា កញ្ឆានៅតែមាននាំចេញពីប្រទេសកម្ពុជា តាមកំពង់ផែសមុទ្រក្នុងក្រុងព្រះសីហនុ ដែលជាច្រកចរាចរគ្រឿងញៀន ក្នុងបរិមាណដ៏ច្រើនដដែល។ នៅក្នុងកិច្ចប្រជុំប្រទេសជាសមាជិក MOU អនុតំបន់ក្នុងឆ្នាំ២០០២ កម្ពុជាបានជំរាបជូន អង្គប្រជុំពីជំហូររបស់ រាជរដ្ឋាភិបាលក្នុងការខិតខំ ដោយសង្ឃឹមថា រហូតដល់ឆ្នាំ២០០៨ សកម្មភាពនៃការដាំដុះកញ្ឆា នឹងត្រូវបាន កាត់បន្ថយស្ទើរតែទាំងស្រុង។

ក្នុងឆ្នាំ ២០០៣ មានខេត្តចំនួន៧ ដែលបានបំផ្លាញដំណាំកញ្ឆា គឺ ខេត្តបាត់ដំបង ខេត្ត សៀមរាប (ក្នុង ខេត្ត ឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តកោះកុង។ តាមការកត់សំគាល់ក្នុងឆ្នាំ ២០០៣ ឃើញថា តំបន់ដាំដុំមាន២សណ្ឋានដែលសំខាន់គឺ ៖

តំបន់តាមព្រំដែនថៃ រួមមានៈ ខេត្តបាត់ដំបង (ក្នុងស្រុកភ្នំព្រឹក) ខេត្តសៀមរាប (ក្នុងស្រុកបន្ទាយស្រី) និង ខេត្តឧត្តរមានជ័យ (ក្នុងស្រុកសំរោង)។ នៅទីនោះការដាំដុះភាគច្រើននៅតាម តំបន់ព្រៃជ្រៅ និង មានទ្រង់ទ្រាយាចំការ ដូចជានៅក្នុងស្រុកភ្នំព្រឹក ត្រង់ចំនុចខាងលិចវាលខ្យល់ព្យុះ និងខាងត្បូងភ្នំប្រាំពីរ (តំបន់ ដែលទើបបានទទួលសន្តិភាពក្រោយគេ) ការដាំដុះនៅទីនោះមានរបៀបជាការ ចាត់តាំង ដែលមានមេការ សំរាប់ ទទួលខុសត្រូវ និងមានក្រុមកម្មករជាច្រើននាក់ជាអ្នកថែរក្សា។

តំបន់តាមដងទន្លេមេគង្គ រួមមាន ៖ ខេត្តក្រចេះ និងខេត្តកំពង់ចាម។ នៅតាមតំបន់នោះ យើងសង្កេត ឃើញការដាំដុះ ភាគច្រើនលាយឡំជាមួយដំណាំអនុផលផ្សេងៗមាន ដូចជា ក្នុងចំការថ្នាំជក់ ចំការ ពោត ចំការអំពៅ ចំការសណ្តែកសៀង ៘

ក្នុងឆ្នាំ ២០០៤ មានខេត្តប្រមាណ ១/៣ នៃខេត្តក្រុងទាំង២៤ នៅទូទាំងប្រទេសដែលយើងបានរក ឃើញ និង បំផ្លាញចោលនូវដំណាំកញ្ឆា។ ខេត្តទាំងនោះគឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ ដែលភាគច្រើនជាខេត្តស្ថិតនៅភាគពាយ័ព្យ និង ខេត្តតាមដងទន្លេមេគង្គ ដែលសកម្មភាពដាំដុះភាគច្រើនគឺដាំនៅតាមតំបន់ព្រៃ។

ក្នុងឆ្នាំ២០០៥ យើងសង្កេតឃើញថា ដំណាំកញ្ឆាមានការថយចុះ ប៉ុន្តែនៅតែមានការដាំដុះតិចតួចខ្លះៗ នៅតំបន់មួយចំនួន ចំណែកឯការនាំកញ្ឆាចេញ ជាទ្រង់ទ្រាយធំគ៉ឺំឃើញមានទេ គឺមានការនាំចេញជាទ្រង់ទ្រាយ តូចតាចតាមច្រកផ្លូវគោក ដែលសមត្ថកិច្ចចាប់បាន។

ក្នុងឆ្នាំ២០០៦ ប្រទេសកម្ពុជាទទួលបានជោគជ័យលើសកម្មភាពប្រឆាំងការដាំដុះ និងការជួញដូរ កញ្ឆា។ នៅទូទាំងប្រទេសយើងបានបន្តចលនាស្រាវជ្រាវ និងបំផ្លាញចេលាស្ទើរតែឈានទៅលុបបំបាត់ ទាំងស្រុង នូវការលបលួចដាំដុះ និង ការជួញដូរកញ្ឆាគ្រប់រូបភាព។

ក្នុងដើមឆ្នាំ២០០៧ អាជ្ញាធរស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុកស្អាង ខេត្តកណ្តាលបានរកឃើញ និងបំផ្លាញចោលដំណាំកញ្ឆា ដែលលបលួចដាំដុះ ដោយជនឆ្លៀតឱកាស។

មធ្យោបាយលាក់បំពួនគ្រឿងញៀន
ពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន គឺមានមធ្យោបាយជាច្រើនដើម្បីលាក់បំពួនគ្រឿងញៀន ដើម្បីគេចវេះពីអាជ្ញាធរមានសមត្ថកិច្ច។ ការលាក់បំពួនគ្រឿងញៀន ភាគច្រើនពួកឧក្រិដ្ឋជនមានជំនាញ និងមធ្យោបាយគ្រប់គ្រាន់ក្នុងការលាក់បំពួននិងដឹកជញ្ជូនគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយផ្សេងទៀត។

ដើម្បីឱ្យដឹងច្បាស់ ពីការលាក់បំពួកគ្រឿងញៀន និង ឆែកឆេររកគ្រឿងញៀន ចាំបាច់សមត្ថកិច្ចត្រូវ យល់ដឹងឱ្យបានច្បាស់ អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាននីតិវិធីច្បាស់លាស់ក្នុងការត្រួតពិនិត្យ មានសំភារៈគ្រប់គ្រាន់ក្នុងការធ្វើតេស្តរក សារធាតុញៀន និងមានព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ទើបអាចស្វែង រកឃើញគ្រឿងញៀន ដែលពួកឱ្យក្រិដ្ឋជនបានលាក់បំពួន។

ដើម្បីស្វែងរកឱ្យឃើញគ្រឿងញៀនដែលពួកឧក្រិដ្ឋជនបានលាក់បំពួននោះ គឺទាល់តែមាន មធ្យោបាយ គ្រប់គ្រាន់ ដែលប្រកបដោយប្រសិទ្ធភាព ស្ថិតនៅក្រោមការប្តេជ្ញាចិត្ត បទពិសោធន៍ និង សមត្ថភាពនៃគំនិត ឆ្នៃប្រឌិតរបស់មន្ត្រីអនុវត្តច្បាប់ សហការគ្នាឱ្យបានល្អ។

ក្នុងការចុះបង្កាបគ្រឿងញៀន និង សារធាតុដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ គឺពួក ឧក្រិដ្ឋជន មានមធ្យេបាយថ្មីៗជាច្រើន ក្នុងការលាក់បំពួន ដូចជា ដាក់ក្នុងវាលីខោអាវ ដាក់ក្នុងឥវ៉ាន់ ដាក់លើ ខ្លួនមនុស្ស ឬប្រើអ្នកផ្សេងទៀតឱ្យលាក់ទុក ដាក់ក្នុងខ្លួនមនុស្ស និង មធ្យោបាយផ្សេងៗជាច្រើនទៀត។

ដូច្នេះ ក្នុងការចុះបង្កាបគ្រឿងញៀន គឺមន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆែកឆេរ នៅគ្រប់សមាសភាពដែលមានការសង្ស័យ និង មានព័ត៌មានគ្រប់គ្រាន់ ដែលចាំបាច់ត្រូវមានឧបករណ៍ គ្រប់គ្រាន់ មធ្យោបាយទំនើប និង ត្រូវស្គាល់ឱ្យបានច្បាស់ពីភិនភាគគ្រឿងញៀន ពីព្រោះថា សព្វថ្ងៃនេះពួក ឧក្រិដ្ឋជន វាបានផលិតគ្រឿងញៀនជាច្រើនប្រភេទ និង មានលក្ខណៈខុសប្លែកៗគ្នា។

មធ្យោបាយក្នុងការលាក់បំពួនគ្រឿងញៀន ដែលពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធ្លាប់ប្រើ ក្នុងការដឹក ជញ្ជូនគ្រឿងញៀន និង ជួញដូរគ្រឿងញៀន ដែលគេឧស្សាហ៍ជួបប្រទះ នៅក្នុងស្រុក និង នៅលើឆាកអន្តរជាតិ រួមមាន ៖

ក ៖ ការលាក់បំពួកគ្រឿងញៀនក្នុងខ្លួនមនុស្ស និងនៅលើខ្លួនមនុស្ស
គ្រឿងញៀនប្រភេទខ្លះ ត្រូវបានគេរៀបចំ វេចខ្ចប់ ជាកញ្ចប់តូចៗ ដោយប្រើថង់ប្លាស្ទិច ឬ ស្រោមផ្សេងៗ ដែលមិនជ្រាបទឹក រួចហើយលេបចូលទៅក្នុងខ្លួមនុស្ស ដើម្បីដឹកនាំ គ្រឿងញៀនទាំងនោះ ពីតំបន់មួយទៅតំបន់មួយទៀត ឬ ដឹកជញ្ជូនពីប្រទេសមួយទៅប្រទ្សេមួយទៀត។ ក្នុងការដឹកជញ្ជូន គ្រឿងញៀន តាមមធ្យោបាយនេះ គឺអាចគេចផុតពី អាជ្ញាធរមានសមត្ថកិច្ចក្នុងការឆែកឆេរ។ ការលាក់ក្នុងខ្លួនមនុស្សនេះ គឺអាចលាក់បានគ្រឿងញៀនច្រើនប្រភេទដូចជា ហេរ៉ូអ៊ីន កូកាអ៊ីនដែលអាចមានចំនួនរហូតដល់មួយគីឡូក្រាម ចំនែកឯ ថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន គេអាចលាក់បំពួនបានជាច្រើនម៉ីនប្រាក់ផងដែរ។ នៅពេលទៅដល់គោលដៅហើយពួកឧក្រិដ្ឋជន ដែលជួញដូរគ្រឿងញៀននោះបានយកគ្រឿងញៀនចេញពីក្នុងខ្លួនមនុស្ស (ក្នុងពោះ) ដោយលេបថ្នាំបញ្ចុះដើម្បីបញ្ចោញកញ្ចប់នៃថ្នាំញៀនោះមកខាងក្រៅវិញ។

សព្វថ្ងៃនេះ បច្ចេកទេសនៃការលាក់បំពួនគ្រឿងញៀនតាមមធ្យោបាយនៃការលេបចូលក្នុងពោះនេះ ត្រូវបានពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀននិយមប្រើប្រាស់ណាស់ ដោយអ្នកលូចយកគ្រឿងញៀន ឆ្លងកាត់ ព្រំដែន ដែលមានប្រភពមកពីអាមេរិកខាងត្បូង និងដោយជនជាតិអាហ្រិក ដែលលួចលាក់គ្រឿងញៀនឆ្លង កាត់ព្រំដែន ដែលមានប្រភពមកពីអាស៊ីនីរតី។

វិធីលាក់បំពួនក្នុងខ្លួណមនុស្សម៉្យាងទៀតគឺ គេរុំគ្រឿងញៀនជាដុំ ឬវេចខ្ចប់ថ្នាំញៀន ដូចខាងលើ យកលាក់ទុកក្នុងទ្វាលាមកន៍ ឬ ទ្វាយោនី ដែលអាចលាក់គ្រឿងញៀនបានពី ១៥០ ទៅ ២០០ក្រាម ក្នុងផ្លូវ នីមួយៗដើម្បីគេចវេសពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឆ្លងកាត់ព្រំដែនពីប្រទេសមួយទៅប្រទេសមួយទៀត។

ចំណែកឯការលាក់បំពួននៅលើខ្លួនមនុស្ស គឺមានការវេចខ្ចប់ ជាកញ្ចប់តូចៗ ដូចលាក់ក្នុងខ្លួនមនុស្សដែរ ហើយជាទូទៅគេច្រើនលាក់ក្នុង ខោស្លីប អាវទ្រនាប់ នៅក្នុងអាវកាក់ នៅក្នង្នុមួក ឬអាចរុំគ្រឿងញៀននៅលើ ចំពោះដើម្បីក្លែងថា ស្ត្រីនោំមានផ្ទៃពោះ និងជួញកាលគេលាក់គ្រឿងញៀននៅក្នុងសក់ ដោយសំអាងថា គេមានសក់ក្រាស ឬសក់អ៊ុត ជួនកាលទៀត គេលាក់គ្រឿងញៀននៅក្នុងស្បែកជើង ឬ ស្រោមជើង ស្រោមដៃ លាក់គ្រឿងញៀនរុំនឹងភ្លៅ ឬលាក់គ្រឿងញៀនក្នុងជើងសប្បនីម្មិតជាដើម។

ការលាក់នៅក្នុងសំលៀកបំពាក់ ក្រណាត់ប៉ះបន្ថែមត្រួតគ្នា សំពត់ប៉ះទ្រាប់ជាច្រើនជាន់ប៉ានស្មាន ទ្រនាប់ស្មាស ដាក់ក្នុងស្បែកជើងមានកែងពីរជាន់ ឬដាក់ក្នុងខ្សែក្រវ៉ាត់ពិសេស ៘

ខ៖ ការលាក់បំពួនគ្រឿងញៀនក្នុងវត្ថុ និងក្នុងឥវ៉ាន់ដែលដឹកជញ្ជូនដោយមនុស្ស
មធ្យោបាយនៃការលាក់បំពួនគ្រឿងញៀនក្នុងវត្ថុ និងក្នុងឥវ៉ាន់ដែលដឹកជញ្ជូនដោយមនុស្ស គឺមាន សំភារៈជាច្រើនដែលគេសំរាប់ដាក់គ្រឿងញៀនរួមមាន ៖
– គេអាចដាក់គ្រឿងញៀន ក្នុងកញ្ចប់បារី ឬសុងដាក់កញ្ចប់បារី ដាក់ក្នុងប៉ិច ឬដាក់ក្នុងដែកកេះ ដែលគេធ្វើក្លែងក្លាយ
– គ្រឿងញៀនដែលមានការលាក់បំពួន នៅក្នុងប្រដាប់ប្រដាសំអាតខ្លួនប្រាណ បំពង់ក្រែម និង បំពង់ ថ្នាំដុសធ្មេញ សាប៊ូដុំ ចោះប្រហោងកណ្តាល បំពង់ថ្នាំ ឬប្រអប់ម្ស៊ៅដែលមានបាត២ជាន់ដបស្រាដែលតាម ពិតមានដាក់គ្រឿងញៀន ជាវត្ថុរាវ ជាទឹក ជាស្កគ្រាប់ ឬដាក់ក្នុងនំផ្សេងៗ។
– គ្រឿងញៀនអាចលាក់បំពួន នៅក្នុងប្រដាប់ប្រដាប្រើប្រាស់ នៅក្នុងវ៉ាលី ឬ ក្នុងកញ្ចប់ឥវ៉ាន់របស់អ្នក ដំណើរ ក្រណាត់សំលៀកបំពាក់ជ្រលក់ទឹកលាយល្បាញហេរ៉ូអ៊ីន ឬកូកអ៊ានី ល្បែងក្មេងលេងដាក់ក្នុងរ៉ាកែតវាយសី ប្រដាប់ប្រដាវាយបាល់ វាយប៉េងប៉ុង និង នៅក្នុងរបស់របរផ្សេងៗទៀត ដែលសមត្ថកិច្ចមិនចាប់អារម្មណ៍។
– គ្រឿងញៀនអាចលាក់បំពួននៅកន្លែងលាក់ ដែលរៀបចំឡើងនៅក្នុងកញ្ចប់ ឥវ៉ាន់ផ្ទាល់តែម្តង គឺ ដាក់ក្នុងវ៉ាលី ថង់ កេះក្រដាស ហិបឬ ឡាំង ដែលមានបាតពីរជាន់ ថតពីរជាន់ គែមពីរជាន់ ឬជញ្ជាំងខ័ណ្ឌពីរជាន់។
– គ្រឿងញៀនអាចលាក់បំពួន នៅក្នុងវត្ថុបុរាណ រូបបដិមាករតូចៗ ក្នុងសៀវភៅ កម្រងស្នាដៃសិល្បៈ និង ឧបករណ៍តម្ត្រីគ្រប់ប្រភេទ៘

គ ៖ការលាក់បំពួនគ្រឿងញៀននៅក្នុងមធ្យោបាយដឹកជញ្ជូន
ការលាក់បំពួនគ្រឿងញៀន នៅក្នុងមធ្យោបាយដឹកជញ្ជូន គឺជាការលាក់បំពួនក្នុងបរិមាណដ៏ច្រើន សំរាប់ធ្វើជាជំនួញជួញដូរគ្រឿងញៀន។ ការលាក់បំពួនតាមមធ្យោបាយដឹកជញ្ជូននេះ រួមមានការលាក់បំពួន តាមរថយន្ត តាមរថភ្លើង តាមយន្តហោះ តាមកាណូតកប៉ាល់ តាមមធ្យោបាយផ្សេងៗទៀត។

នៅក្នុងរថយន្ត អាចត្រូវបានគេប្រើប្រាស់សំរាប់លាក់បំពួនគ្រឿងញៀនបានគ្រប់កន្លែងទាំអអស់ ដូចជា នៅក្នុងម៉ាស៊ីន នៅក្នុងកង់រថយន្ត នៅក្នុងពូករថយន្ត នៅក្នុងធុងសាំង នៅក្នុងអាគុយ នៅក្នុងប្រអប់សំរាប់ដាក់ ឥវ៉ាន់ក្នុងរថយន្តនិង កន្លែងផ្សេងៗដែលធ្វើនៅក្នុងរថយន្ត។ ជារឿយៗពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន តែងតែរៀបចំជាពិសេស នៅកន្លែងដាក់ឥវ៉ាន់ក្នុងរថយន្ត ដែលមានជញ្ជាំងខ័ណ្ឌជាពីរជាន់ ឬមានបាតពីរជាន់ធុងសាំង ដែលគេធ្វើក្លែងបន្លំ ក្នុងឃ្លុបផ្សេងៗដែលធ្វើនៅក្នុងរថយន្ត ឬម៉កសណ្តោង៘ ដើម្បីអាចគេចវេសពី ការឆែកឆេររបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្វែងរកចាប់គ្រឿងញៀន។ នៅពេលណាដែលសមត្ថកិច្ច មិនបានចាប់អារម្មណ៍ទៅលើចំណែកណាមួយនៃរថយន្ត។

រីឯការលាក់បំពួនគ្រឿងញៀនក្នុងរថភ្លើងវិញ ជាទូទៅពួកឧក្រិដ្ឋជនច្រើនតែលាក់ទុកនៅក្នុងបង្គន់ ដែលជាកន្លែងដែលមានសុវត្ថិភាព ហើយធានាបាននៅសន្តិសុខ នៅពេលដែលពួកអ្នករត់ពន្ធគ្រឿងញៀន ធ្វើដំណើតឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត ឬ ពីប្រទេសមួយទៅប្រទេសមួយទៀត។ ពួកឧក្រិដ្ឋជន គ្រឿងញៀន លាក់បំពួនតាមរបៀបនេះ គឺទទួលបានប្រសិទ្ធភាព នៅពេឡដែលអាជ្ញាធរមានសមត្ថកិច្ចចាប់បាន គ្រឿងញៀននោះ ពួកឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀនអាចគេចខ្លួនបានដោយសុវត្ថិភាប គ្មានការសង្ស័យពី សមត្ថកិច្ចឡើយ។ នៅមានកន្លែងច្រើនទៀតនៅក្នុងរថភ្លើងដែលពួកឧក្រិដ្ឋជនអាចលាក់គ្រឿងញៀនបានទៀត ដូចជាកន្លែងអង្គុយក្នុងទូដាក់ឥវ៉ាន់ ៘

ក្នុងការលាក់បំពួនគ្រឿងញៀនក្នុងយន្តហោះ ក៏មានច្រើនដែល ដូចជាយន្តហោះផ្ទាល់ខ្លួនរបស់ ពួកឧក្រិដ្ឋ ដែលគេអាចលាក់គ្រឿងញៀនបានច្រើន ហើយងាយស្រួលឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ ព្រោះថាវាមិនសូវ មានសមត្ថកិច្ចណាធ្វើការត្រួតពិនិត្យ។ ដូច្នេះពួកជួញដូរគ្រឿងញៀនមានលទ្ធភាពច្រើនក្នុងការជួញដូរ។

ចំពោះការលាក់បំពួកគ្រឿងញៀនក្នុងយន្តហោះឈ្នួល ក៏មានច្រើនដែរ ជួនកាលមានការសមគំនិតគ្នា រវាងបុគ្គលិកធ្វើការនៅក្នុងអាកាសយានដ្ឋាន ឬ អ្នកធ្វើការនៅក្នុងយន្តហោះ។ ប្រសិនបើអ្នកទាំងនោះ មានគំនិតជួញលាក់បំពួញគ្រឿងញៀន ពិតមែននោះ គឺវាមានលក្ខណៈងាយស្រួល ពីព្រោះគ្មានអ្នកណា ចាប់អារម្មណ៍ ហើយមានប្រសិទ្ធភាពល្អណាស់។

ការលាក់បំពួនគ្រឿងញៀន តាមកាណូត និង កាប៉ាល់ធំៗ ផ្ទុកទំនិញ គឺមនាការលាក់បំពួនគ្រឿងញៀន ច្រើនជាងគេ ហើយការលាក់បំពួនគ្រឿងញៀន នៅក្នុងកប៉ាល់ ឬ ក្នុង

ការណូត គឺមានភាពស្មុគស្មាញជាងគេ ពីព្រោះកប៉ាល់ ឬកាណូតវាធំ ហើយសមត្ថកិច្ចមិនងាយរកឃើញទេ ប្រសិនបើគ្មានព័ត៌មានច្បាស់លាស់ និង ជឿទុកចិត្តបានទេ។ សមត្ថកិច្ច មានការលំបាកណាស់ ក្នុងការចុះត្រួតពិនិត្យ និង ឆែកឆេររកគ្រឿងញៀន។ ដូច្នេះឈ្មួញជួញដូរគ្រឿងញៀន មានលទ្ធភាពច្រើនក្នុងការធ្វើចរាចរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត។

មធ្យោបាយនៃការលាក់បំពួកគ្រឿងញៀន ដោយម៉ូតូ ឬ រឺម៉កនេះ គឺអាចលាក់បាននៅក្នុងកែបម៉ូតូ ក្នុងប្រអប់ដាក់ឥវ៉ាន់ ក្នុងប្រអប់អាគុយ ឬ ដាក់ក្នុងប្រអប់កុងទ័រ។ ការលាក់ដោយមធ្យោបាយនេះ គឺមានចំនួនតិចតួច និង អាចឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយតែប៉ុណ្ណោះ គឺមិនអាចឆ្លងកាត់ពីប្រទេសមួយទៅ ប្រទេសមួយបានទេ។

បទល្មើសគ្រឿងញៀន
បទល្មើសគ្រឿងញៀន គឺជាបទល្មើសមួយ ឬបទល្មើសទាំងឡាយណា ដែលជនល្មើសមានការប៉ុនប៉ង កើតឡើង ការដាំរុក្ខជាតិញៀន ការផលិត ការដឹកជញ្ជូន ការចែកចាយ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និង សារធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលអាចឱ្យដឹងបានលុះត្រាតែមានការស៊ើបអង្កេត ជាពិសសទៅទៀតនោ បទល្មើសគ្រឿងញៀន គឺមន្ត្រីអនុវត្តច្បាប់អាចមានការឆែកឆេរ រុករក និងបង្ក្រាប ទាំងយប់ទាំងថ្ងៃ ដោយមិនចាំបាច់មានដីកាពីតុលាការទេ នៅពេលមានការសង្ស័យ និង មានបន្ទុកគ្រប់គ្រាន់។ មុខសញ្ញានៃបទល្មើស គ្រឿងញៀន មានបីសំខាន់ៗគឺ ៖ មនុស្ស គ្រឿងញៀន និង ទ្រព្យសម្បត្តិ។ គេអាច កំណត់មុខសញ្ញា នៃបទល្មើសគ្រឿងញៀនបានលុះត្រាតែមានសមាសធាតុផ្សំពីរយ៉ាងតិច ដូចជាមនុស្ស និង គ្រឿងញៀន ឬគ្រឿងញៀន និងទ្រព្យសម្បត្តិ ៘

បទល្មើសគ្រឿងញៀននេះ គឺជាបទល្មើសមួយ ដែលសមត្ថកិច្ចមានការពិបាកក្នុងការចុះបង្ក្រាបណា់ ប្រសិនបើមិនមានប្រភពពត៌មានច្បាស់លាស់ និង គ្រប់គ្រាន់ ពីព្រោះថា ការជួញដូរ ការដាំរុក្ខជាតិញៀន ការផលិត ការលាក់ទុក ការចរាចរ ការលក់ដូរ ការប្រើប្រាស់គ្រឿងញៀន និង សារធាតុដែលធ្វើឱ្យមានការ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ គឺជនល្មើសធ្វើដោយមានការលាក់កំបាំង និង ធ្វើជាសំងាត់។ ក្នុងករណីដែល សមត្ថកិច្ចចុះបង្ក្រាបបាននូវបទល្មើសគ្រឿងញៀននោះសមត្ថកិច្ចត្រូវមាននីតិវិធី ក្នុងការឃាត់ខ្លួនជនល្មើស និង វត្ថុតាងទាំងអស់ ដូចជាថ្នាំញៀនគ្រប់ប្រភេទ និង សារធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទជាដើម ហើយត្រូវធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវ និងច្បាស់ លាស់តាមនីតិវិធីច្បាប់។ ជាពិសេសនោះគឺបរិមាណនៃ គ្រឿងញៀន ហើយនឹងការ វេចខ្ចប់នៃគ្រឿងញៀន គឺត្រូវថែរក្សា និង ទុកដាក់ឱ្យបានត្រឹមត្រូវ។

អ្នកផលិតគ្រឿងញៀន ៖
ជនណាប្រព្រឹត្តដោយចេតនាល្មើសនឹង បទប្បញ្ញត្តិនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជាទាក់ទងនឹងការផលិតគ្រឿងញៀន ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ។ ក្រៅពីទោសដាក់ពន្ធនាគារជនល្មើស នឹងអាចត្រូវទទួលបន្ថែមនូវទោស ត្រូវបានពិន័យជាប្រាក់ ៤,០០០,០០០រៀល ដល់ ១០,០០០,០០០រៀល។

ផ្នែកទី៣ វិធានការទប់ស្កាត់គ្រឿងញៀនបទល្មើសគ្រឿងញៀន
បទល្មើសគ្រឿងញៀនជាបទល្មើសមួយ ឬបទល្មើសទាំងឡាយណា ដែលជនល្មើសមានការប៉ុនប៉ង កើតឡើង ការដាំដុះរុក្ខជាតិញៀន និងសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀនទាំងអស់ អាចដឹងបានលុះត្រាតែមានការស៊ើបអង្កេត តាមដាន និងមានប្រភពច្បាស់លា់ស់ ហើយមន្ត្រីអនុវត្តច្បាប់អាចមានការឆែកឆេរ រុករក និងបង្ក្រាបទាំងយប់ទាំងថ្ងៃ ដោយមិនចាំបាច់មានដីកាពី តុលាការ នៅពេលមានការសង្ស័យ និងមានបន្ទុកគ្រប់គ្រាន់។

បទល្មើសគ្រឿងញៀននេះ គឺជាបទល្មើសមួយ ដែលសមត្ថកិច្ចមានការពិបាកក្នុងការចុះបង្ក្រាបណាស់ ប្រសិនបើមិនមានប្រភពពត៌មានច្បាស់លាស់ និងគ្រប់គ្រាន់ ពីព្រោះថា ការជួញដូរ ការដាំរុក្ខជាតិញៀនការផលិត ការលាក់ទុក ការចរចារ ការលក់ដូ់រ ការប្រើប្រាស់គ្រឿងញៀន និងសារធាតុដែលធ្វើឱ្យមានការប៉ះពាល់ដល់ ប្រព័ន្ធសរសៃប្រសាទ គឺជនល្មើសធ្វើដោយមានការលាក់កំបាំង និង ធ្វើជាសំងាត់។

ការបង្កើនអសន្តិសុខសង្គម
អ្នកដែលប្រើប្រាស់គ្រឿងញៀនដោយបំបាន់តែងតែមានភាពក្តៅក្រហាយនៅពេលដែលការប្រើប្រាស់ គ្រឿងញៀននេះ វាចាប់ផ្តើមថយប្រសិទ្ធភាពបន្តិចម្តងៗ រហូតដល់វាអស់ប្រសិទ្ធភាពថ្នាំ ការប្រើប្រាស់គ្រឿង ញៀននេះអាចមានការរីករាលដាលនៅអំពើហឹង្សា ក្នុងគ្រួសារ និង ក្នុងសង្គមទាំងមូលផងដែរ។ អំពើហឹង្សា នៅក្នុងគ្រួសារ ដែលកើតចេញពីការប្រើប្រាស់គ្រឿងញៀន ដូចជាការវាយដំប្រពន្ធ កូន ការលួចទ្រព្យសម្បត្តិ ក្នុងគ្រួសារ ឈ្លោះគ្នាញឹកញាប់ ជួនកាលអាចមានអំពើឃាតកម្ម និង ជួនកាលទៀត អាចមានការលែងលះគ្នា ដែលធ្វើឱ្យប៉ះពាល់ដល់អនាគតកូន និង ដល់សង្គមទាំងមូលផងដែរ។ អ្នកប្រើប្រាស់គ្រឿងញៀន តែងតែប្រើ អំពើហឹង្សាជាច្រើនរូបភាព នៅពេលដែលគ្រឿងញៀនអស់ប្រសិទ្ធភាព ហើយពុំមានគ្រឿងញៀនប្រើបន្តទៀត នោះបានលេចឡើងនូវ អំពើលួច ឆក់ ប្លន់ ដើម្បីស្វែងរកប្រាក់សំរាប់ទិញគ្រឿងញៀនប្រើប្រាស់បន្តទៀត។

វិធានការណ៍ និងការបង្ក្រាបបទល្មើស គ្រឿងញៀន
គ្រប់មុខទំនិញទាំងអស់ ជាធម្មតាគេផលិតឡើងដើម្បីតំរូវការទីផ្សារ ឬ អ្នកប្រើប្រាស់ ប្រសិនបើគ្មាន តម្រូវការ ក៏គ្មានអ្នកផ្គត់ផ្គង់ដែរ រីឯគ្រឿងញៀនក៏ដូចជាទំនិញដែរ ប្រសិនបើគ្មានអ្នកផលិតដែរ។ ដូចនេះដើម្បី កាត់បន្ថយការផលិត ការចរាចរ ការផ្គត់ផ្គង់គ្រឿងញៀន និង សារធាតុប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ចាំបាច់ ត្រូវតែកាត់បន្ថយអ្នកប្រើប្រាស់គ្រឿងញៀនជាមុនសិន។

ដំណោះស្រាយបទល្មើសដែលកើតឡើងពីឧក្រិដ្ឋវិទ្យាគ្រឿងញៀន
ដោយមើលឃើញពីឥទ្ធិពល និងផលប៉ះពាល់នៃគ្រឿងញៀន មកលើអ្នកប្រើប្រាស់ ក្រុមគ្រួសារ និងសង្គមទាំងមូល ចាំបាច់ ត្រូវមានការចូលរួមគ្នា ពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់គ្នា ក្នុងការលុបបំបាត់ ការដាំដុះ ការផលិត ការចរាចរ ការស្តុកទុក ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន និងសារធាតុប៉ះពាល់ប្រព័ន្ធសរសៃប្រាសាទ។

សេចក្តីសន្និដ្ឋាន
តាមរយៈការបង្ហាញខាងលើបានឆ្លុះបញ្ចាំងពីបញ្ហាគ្រឿងញៀនបានធ្វើឱ្យមានផលវិបាក ដល់សង្គមជាតិ ​ទាំងមូល ប្រសិនបើមនុស្សម្នាក់ៗប្រើប្រាស់វានោះ ពួកគេនឹងបាត់បង់នូវញ្ញាតិមិត្ត ស្មារតី បញ្ញាញាណ សេចក្តីថ្លៃថ្នូររបស់មនុស្ស ទ្រព្យសម្បត្តិ និងរហូតដល់ក្លាយទៅ ជាមនុស្សគ្មានប្រយោជន៍ដល់សង្គម ហើយនៅទីបំផុតត្រវូបាត់បង់ជីវិត ដោយសារគ្រឿងញៀន។ ដោយសារតែការ ចរាចរគ្រឿងញៀន គឺជាសកម្មភាពឧក្រិដ្ឋ មានលក្ខណៈជាអន្តរជាតិ និង មានចំណងទាក់ទងគ្នាក្នុងគោលបំណង បំផ្លាញគ្រឹៈសេដ្ឋកិច្ច និងគំរាមកំហែងដល់ស្ថេរភាព អធិបតេយ្យភាព នៃបណ្តាប្រទេសនានា លើពិភពលោក។ បញ្ហាគ្រឿងញៀនគឺមានផលប៉ះពាល់លើវិស័យជាច្រើន ចំពោះការអភិវឌ្ឍប្រទេសជាតិ។ ការកើនឡើង នៃ ការផលិតគ្រឿងញៀន និងសារធាតុខុសច្បាប់ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ បង្កើតបានជាបញ្ហាដ៏ ធ្ងន់ធ្ងរដែលមានការគំរាមកំហែង ចំពោះសុខមាលភាពរបស់មនុស្ស ហើយបានជះឥទ្ធិពលអាក្រក់ទៅលើគ្រឹះសេដ្ឋ-កិច្ច វប្បធម៌ និងនយោបាយរបស់្របទេសនីមួយៗ។

គ្រឿងញៀនវាបានបង្កឱ្យមានការព្រួយបារម្ភដល់មនុស្សមិនតិចឡើយ ដែលបានរងគ្រោះដោយសារ ឥទ្ធិពល និង ការញៀនគ្រឿងញៀន ជាពិសេសយុវជន និង កុមារ។ គ្រឿងញៀននេះក៏បានបង្ក អសន្តិសុខ ដល់ សង្គមជាតិទាំងមូល ដូចជាការឆក់ប្លន់, ការលួចគ្រប់ប្រភេទ, បទល្មើសឧក្រិដ្ឋកម្មនានា, អំពើហិង្សា ក្នុងគ្រួសារ, ជំងឺអេដស៍ និង  បញ្ហាផ្សេងៗទៀតមួយចំនួនទៀត។ គ្រឿងញៀនវាមានផលប៉ះពាល់យ៉ាងធ្ងរ ដល់អ្នកប្រើប្រាស់, ក្រុមគ្រួសារ និងសង្គមទាំងមូល ហើយវាមានផលវិបាកជាច្រើនប្រសិនបើញៀនគ្រឿងញៀន ហើយគឺវាមានការពិបាកនឹងផ្តាច់វាខ្លាំងណាស់ ជាពិសេសទៅទៀតនោះគឺ វាជាកង្វល់មួយយ៉ាងធំចំពោះរាជ រដ្ឋាភិបាល ដែលធ្វើឱ្យបាត់បង់ធនធានមនុស្ស ហើយត្រូវចំណាយថវិកាជាច្រើនក្នុងការលុបបំបាត់ ការដាំដុះការ ផលិត ការចែកចាយ គ្រឿងញៀន និងសារធាតុប៉ះពាល់ប្រព័ន្ថសរសៃប្រសាទ ព្រមទាំងត្រូវបង្កើតឱ្យមាន មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថែមទៀត។

មន្រ្តីពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ចុះបង្ក្រាបទៅលើបទល្មើសគ្រឿងញៀន ដោយមានការជួបប្រទះនូវបញ្ហាជាច្រើន ដូជជាមានការតដៃពី ក្រុមឧក្រិដ្ឋជន ខ្វះខាតសំភារៈក្នុងការយយកព័ត៌មាន ខ្វះមធ្យោបាយក្នុងការចុះបង្ក្រាបលើបទល្មើសគ្រឿងញៀន ខ្វះឧបករណ៍ក្នុងការធ្វើតេស្តរកសារធាតុញៀនកំរិតបឋម និងខ្វះជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងនូវបរិមាណ នៃគ្រឿងញៀនដែលចាប់បាន ជាពិសេសទៅទៀតនោះចំណេះដឹង ស្តីពី បញ្ហាគ្រឿងញៀនរបស់មន្ត្រី អនុវត្តច្បាប់នៅមានកម្រិតនៅឡើយ៕