ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ឌី សុផល និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

80

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ ឌី សុផល ភេទប្រុស
– ជំនាញ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅស្រុកពារាំង ខេត្តព្រៃវែង
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត សុខ វណ្ណនី និងបណ្ឌិតសភាចារ្យ សោម សុមុនី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ណុប អោម (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត សុខ វណ្ណនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៥. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៦. បណ្ឌិត សុខ សុផល (សមាជិក)
៧. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ឌី សុផល ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅស្រុកពារាំង ខេត្តព្រៃវែង” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវទៅលើប្រធានបនេះបានបង្ហាញឱ្យយើងឃើញនូវវឌ្ឍនភាពមួយចំនួនដែលកើតឡើងពីការខិតខំប្រឹងប្រែងបំពេញការងាររបស់គណៈគ្រប់គ្រង និងមន្រ្តីជំនាញនៅក្នុងស្រុកពារាំង។ ទន្ទឹមនឹងបញ្ហាវឌ្ឍនភាពដែលយើងរកឃើញ ក៏មានចំណុចខ្វះខាតមួយចំនួនដែលក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីជំនាញនៅតាមការិយាល័យស្រុកមិនទាន់អាចអនុវត្តបានផងដែរ។ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់រដ្ឋបាលស្រុកពារាំង យើងខ្ញុំដែលជាអ្នកសិក្សាស្រាវជ្រាវនិក្ខេបបទបណ្ឌិតស្វែងរកដំណោះស្រាយមួយចំនួន ដើម្បីឱ្យក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីជំនាញនៅតាមការិយាល័យយកទៅគិត និងអនុវត្តស្រុកឱ្យមានការរីកចម្រើន។

ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត ឌី សុផល គណៈកម្មបានវាយតម្លៃខ្ពស់នូវការខិតខំ និងកោតសរសើរដល់បេក្ខជនបណ្ឌិត ដែលបានលើកយកប្រធានដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន ព្រមទាំងបានចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយ។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុល្អណាស់ នៃពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត បន្តនីតិវិធីសម្រាប់ឈានទៅរៀចំពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលបន្ទាប់៕