ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត សោម ពិសិដ្ឋ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

81

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ សោម ពិសិដ្ឋ ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ
– ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ ប្រសិទ្ធភាពរដ្ឋបាលខេត្តកែប
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត សុខ វណ្ណនី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត សុខ សុផល (សមាជិក)
៦. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក
៧. បណ្ឌិត ជា មុនីឫទ្ធិ (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត សោម ពិសិដ្ឋ ជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានលើកយកប្រធានបទស្តីពី “ប្រសិទ្ធភាពរដ្ឋបាលខេត្តកែប” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវប្លង់លម្អិតថ្នាក់បណ្ឌិតនាពេលនេះ។ ការសិក្សាស្រាវជ្រាវអំពីប្រធានបទនេះដើម្បីធ្វើការស្វែងយល់អំពីដំណើរការរដ្ឋបាលនៃសាលាខេត្តកែបនៅក្នុងយន្តការកិច្ចការរដ្ឋបាលថ្មីនៅក្រោមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយក៏ដើម្បីធ្វើការឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលសាលាខេត្តកែបដែលមានលក្ខណៈល្អប្រសើរ។ ជាពិសេស ស្វែងរកចំណុចមួយចំនួនដែលនៅមានភាពស្មុគស្មាញក្នុងដំណើរការរដ្ឋបាលកិច្ចទាំងគ្រប់វិស័យនៅក្នុងខេត្តកែបពីឆ្នាំ២០១៤-២០១៩។

ជាមួយគ្នានេះ បេក្ខជនបណ្ឌិតបានធ្វើការបកស្រាយនូវចំណុចសំខាន់ៗនៃការសិក្សាស្រាវជ្រាវ៖ ១)ទស្សនាទានអំពីរដ្ឋបាលកិច្ចដែនដី រួមមានរដ្ឋបាលកិច្ច រដ្ឋបាលខេត្តកែប និងជាអ្នកតំណាងឱ្យរដ្ឋក្នុងកិច្ចការសាធារណៈ។ ២)ដំណើររដ្ឋបាលកិច្ចសាលាខេត្តកែប ដូចជារដ្ឋបាលកិច្ចខេត្តកែបពីឆ្នាំ២០១៤-២០១៩ គោលដៅបន្តនៅក្នុងដំណើរការអភិវឌ្ឍខេត្តកែប និងទិសដៅភារកិច្ចអនុវត្តបន្តនៅឆ្នាំ២០២១។ និង៤)ប្រសិទ្ធភាពរដ្ឋបាលកិច្ចខេត្តកែបគឺបញ្ហាប្រឈម និងដំណោះស្រាយ។

ជាចុងបញ្ចប់ គណៈកម្មការបានកើតសរសើរ និងវាយតម្លៃខ្ពស់ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទដ៏មានអត្ថប្រយោជន៍នេះ ព្រមទាំងបានផ្តល់នូវធាតុចូលបន្ថែម ដោយពិភាក្សាជាមួយសាស្ត្រាចារ្យណែនាំ និងធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវលទ្ធផលល្អប្រសើរ និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត សោម ពិសិដ្ឋ បន្តការសិក្សាស្រាវជ្រាវលើប្រធានបទនេះ ដើម្បីឈានទៅរៀបចំពិធីការពារជាបន្តបន្ទាប់៕