ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត នួន សាន និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

90

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទីរសៀល នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតជូន ៖

– បេក្ខជនបណ្ឌិត៖ នួន សាន ភេទប្រុស
– ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ យុត្តិធម៌អនីតិជននៅព្រះរាជាណាចក្រកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត ប៉ាង វុទ្ធី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ សោម សុមុនី (ប្រធានគណៈកម្មការ)
២. បណ្ឌិត វ៉ាន់ ច័ន្ទតារា (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៥. បណ្ឌិត ប៉ាង វុទ្ធី (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៦. បណ្ឌិត សុខ សុផល (សមាជិក)
៧. បណ្ឌិត ស៊ុ ឈុំឡុង (សមាជិក និងជាលេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត នួន សាន ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញនីតិសាធារណៈ ជំនាន់ទី៤ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “យុត្តិធម៌អនីតិជននៅកម្ពុជាព្រះរាជាណាចក្រកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិតនាពេលនេះ។

ជាការពិតណាស់ បញ្ហាការគោរពសិទ្ធិមនុស្ស និងការគោរពសិទ្ធិកុមារ ជាបញ្ហាមួយដ៏សំខាន់មួយ ដែលអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភថា មិនមានការគោរពសិទ្ធិមនុស្ស សិទ្ធិកុមារឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ក្នុងគោលដៅទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ មន្ត្រីនៃក្រសួងកិច្ចការនារី បម្រើការងារលើវិស័យដែលបញ្ញត្តិដោយច្បាប់នេះ ត្រូវបានទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងអាចធ្វើជាដើមបណ្ដឹងជួសមុខឱ្យជនរងគ្រោះស្របតាមនីតិវិធី ព្រហ្មទណ្ឌជាធរមាន។ សរុបសេចក្តីមក រាល់ការសិក្សាស្រាវជ្រាវនៅក្នុងខ្លឹមសារអត្ថបទនិក្ខេបបទ ខាងលើនេះ សុទ្ធតែបង្ហាញពីការអនុវត្តច្បាប់ ដែលពាក់ព័ន្ធយុត្តិធម៌អនីតិជន ហើយចង់បង្ហាញអំពីការគោរពសិទ្ធកុមារ និងគិតពីឧត្តមប្រយោជន៍ ពីព្រោះកុមារជាទំពាំងស្នងឬស្សី ឬជាអ្នកដឹកនាំជាតិជំនាន់ក្រោយៗទៀត មិនត្រឹមតែប៉ុណ្ណោះកុមារជាអ្នកស្នងពូជពង្សវង្សត្រកូលផងដែរ។

ដើម្បីឱ្យមានការគោរពសិទ្ធិមនុស្ស សិទ្ធិមានលក្ខណៈល្អប្រសើរយើងទាំងអស់នាំគ្នាគោរព និងការពារសិទ្ធិទាំងនេះឱ្យបានត្រឹមត្រូវនៅក្នុងនោះ រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ ទើបធ្វើឱ្យការគោរពសិទ្ធិ និងការពារសិទ្ធិទាំងនេះមានលក្ខណៈល្អប្រសើរឡើង។ សូមឱ្យមន្ត្រីនគរបាលយុត្តិធម៌ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរចម្លើយពីជនជាប់ចោទតែនៅពេលដែលមានវត្តមានមេធាវីការពារជនជាប់ចោទតែប៉ុណ្ណោះ។ សូមឱ្យចៅក្រមជំនុំជម្រះលើកពេលសវនាការបើចាំបាច់ដើម្បីឱ្យសាក្សីចូលខ្លួន ឬដើម្បីបង្ហាញភស្តុតាង។ សូមឱ្យនគរបាលយុត្តិធម៌ចៅក្រមស៊ើបសួរនឹងចៅក្រមជំនុំជម្រះ ត្រូវជូនដំណឹងដល់អ្នកដែលត្រូវបានគេឃាត់ខ្លួន ឬត្រូវបានគេចោទប្រកាន់អំពីសិទ្ធិមានមេធាវីការពារក្តីនៅដំណាក់កាលដំបូងបំផុត។ ពេលព្រះរាជអាជ្ញានៅជាមួយចៅក្រម ក្នុងពេលធ្វើការពិចារណាលើរឿងក្តីនៅក្នុងបន្ទប់សម្ងាត់ដែលជាការខុសច្បាប់ហើយ ដូចនេះមេធាវីដែលការពារកូនក្តីរបស់ខ្លួនគួរតែធ្វើលិខិតប្ដឹងតវ៉ា។ សូមឱ្យមន្ត្រីដែលអនុវត្តច្បាប់ និងការពារផលប្រយោជន៍របស់ជនត្រូវចោទក៏ដូចជនរងគ្រោះផងដែរ ត្រូវយកច្បាប់ជាធំមកអនុវត្តមិនត្រូវប្រកាន់បក្សពួកនិយមឡើយ។ ប្រព័ន្ធតុលាការត្រូវតែមានភាពឯករាជ្យ មិនត្រូវស្ថិតនៅក្រោមជនណាម្នាក់ឡើយ។ មិនត្រូវមានអំពើពុករលួយនៅក្នុងរឿងក្ដីណាមួយកើតមាននៅតុលាការ គ្រប់ជាន់ថ្នាក់ និងផ្តល់ភាពស្មោះត្រង់ ស្មើភាពគ្នាចំពោះមុខច្បាប់។

ក្រោយការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត នួន សាន គណៈកម្មបានវាយតម្លៃខ្ពស់នូវការខិតខំ និងកោតសរសើរដល់បេក្ខជនបណ្ឌិត ដែលបានលើកយកប្រធានដ៏មានសារៈសំខាន់ ព្រមទាំងបានចោទជាសំណួរ ហើយបេក្ខជនបណ្ឌិតបានឆ្លើយបកស្រាយយ៉ាងក្បោះក្បាយ។ ជាលទ្ធផល គណៈកម្មការវាយតម្លៃផ្តល់នូវពិន្ទុល្អប្រសើរសម្រាប់ពិធីការពារសាកល្បងនិក្ខេបបទថ្នាក់បណ្ឌិត និងឯកភាពសម្រេចឱ្យបេក្ខជនបណ្ឌិត បន្តនីតិវិធីសម្រាប់ឈានទៅរៀចំពិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនាពេលបន្ទាប់៕