ផលប៉ះពាល់៥ចំណុចដែលបណ្ដាលមកពីការទទួលទានអាហារកំប៉ុង!

82

តើអាហារកំប៉ុងផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

ជាការពិតណាស់ ត្បិតតែអាហារកំប៉ុងបានផ្ដល់ផលងាយស្រួល និងចំណេញពេលវេលាក្នុងការចម្អិនអាហារទទួលទានប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនេះវាក៏បានផ្ដល់ហានិភ័យចំពោះសុខភាពផងយើងផងដែរ។ ដោយសារនៅក្នុងអាហារកំប៉ុងមានផ្ទុកនូវសារធាតុ BPA ដែលជាសារធាតុគី​មីម៉្យាងត្រូវបានគេយកមកប្រើប្រាស់ក្នុងអាហារកំប៉ុង និងភេសជ្ជៈភាគច្រើន ព្រោះសារធាតុនេះវាជួយរក្សាអាហារ ភេសជ្ជៈដែលនៅក្នុងកំប៉ុងនៅបានយូរ មិនខូចទ្រង់ទ្រាយ មិនងាយបាត់បង់ពណ៍ ទុកបានយូរឆ្នាំជាដើម តែផ្ទុយទៅវិញ​សារធាតុ BPA នេះជាសារធាតុគីមីដែលផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពទៅវិញ។

ដោយឡែកផលប៉ះពាល់ដែលបណ្ដាលមកពីសារធាតុគីមី BPA ទាំងនោះមានដូចជា៖

ទី១ ប៉ះពាល់ដល់អ័រម៉ូន

សារធាតុគីមីប្រភេទនេះវាបង្កឲ្យអ័រម៉ូនមានការប្រែប្រួលដែលជាហេតុបណ្ដាលឲ្យមានការផ្លាស់ប្ដូរអត្តចរិត ឆាប់ខឹង​ ឆាប់អន់ចិត្ត អារម្មណ៍ឆាប់ឆេវឆាវជាដើម។

ទី២ បង្ករជាជំងឺមហារីក

ការទទួលទានអាហារកំប៉ុងជាប្រចាំនឹងបង្កឲ្យកើតជំងឺមហារីក ជាពិសេសចំពោះស្រ្តី គឺបង្កឲ្យកើតជំងឺមហារីកសុដន់ដែលពិបាកក្នុងការព្យាបាល។

ទី៣ ប៉ះពាល់ដល់កូនក្នុងផ្ទៃ (ចំពោះស្រ្តីមានផ្ទៃពោះ)

ទារកដែលក្នុងផ្ទៃម្ដាយទទួលបានសារធាតុចញ្ចឹមពីម្ដាយដែលទទួលទាន ប្រសិនបើម្ដាយទទួលទានអាហារដែលមានផលប៉ះពាល់ឬមានផ្ទុកសារធាតុគីមីនោះទារកនិងរងឥទ្ធពលពីម្ដាយដោយផ្ទាល់ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ការលូតលាស់នៃសិរីរាង្គដែលកំពុងលូតលាស់។

ទី៤ ប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល

ខួរក្បាលជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយមនុស្សព្រោះរាល់ការបញ្ជារ ការគិត និងការដំណើរការនានាត្រូវបានបញ្ជារដោយខួរក្បាល ប្រសិនបើខួរក្បាលទទួលរងនូវផលប៉ះពាល់នោះដំណើរការនានាក្នុងខ្លួនក៏ជួបបញ្ហាដូចគ្នាផងដែរ ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធចងចាំនៃខួរក្បាល ព្រមទាំងបង្កជំងឺជាដើម។

ទី៥ ប៉ះពាល់ដល់ការបន្តពូជ

ដោយសារតែសារធាតុប្រភេទនេះមានឥទ្ធិពលខ្លាំង ប្រសិនបើលោកអ្នកទទួលទានច្រើន លើសបរិមាណ ជាប្រចាំថ្ងៃ វានឹងបង្កជាភាពអសកម្មដល់ប្រព័ន្ធបន្តកំណើត កោសិកាបន្តកំណើតរងការបាត់បង់មិនថាទាបុរសឬ នារីនោះទេ៕

អត្ថបទដោយ៖ ថា​ ស្រីដែន