ជាដំណឹងរីករាយ! អ្នកផ្ទុកជំងឺ COVID-19 នៅខេត្តព្រះវិហារពីរនាក់ បានជាសះស្បើយ

88

ព្រះវិហារ៖ អបអរសាទរ! នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បុរសពីរនាក់នៅខេត្តព្រះវិហារ បានជាសះស្បាយពីជំងឺCOVID-19 ដែលកន្លងមកបានសម្រាក់ព្យាបាល ក្នុងមន្ទីរពេទ្យបង្អែក ១៦ មករា ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា បុរសខ្មែរអាយុ ៣៩ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ហើយនៅថ្ងៃនេះ បុរសជនជាតិខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ ក៏ត្រូវបានអនុញ្ញាត ឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញដែរ បន្ទាប់ពីគាត់បានជាសះស្បើយ ដែលបុរសខ្មែរទាំង២នេះ រស់នៅភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោក គួង ឡូ បានគូសបញ្ជាក់ថា ទោះបីជាពួកគាត់បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យក៏ពិតមែន តែពួកគាត់នៅធ្វើចត្តាឡីស័ក្តិ រយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាពរបស់គាត់ ហើយនៅថ្ងៃនេះដែរ មន្ទីរសុខាភិបាលខេត្តព្រះវិហារ កំពុងរៀបចំធ្វើចត្តាឡីស័ក្តិកម្រិត១ នៅស្រុកជាំក្សាន្ត និងស្រុកគូលែន៕