ជាដំណឹងរីករាយ! អ្នកជំងឺ COVID-19 នៅកម្ពុជា បានជាសះស្បើយកើនឡើងចំនួន ១៤បន្ថែមទៀត

28

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ១៤នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩១នាក់។ នេះបើយោតតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកុខាភិបាល ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ

ករណីជាសះស្បើយមាន១៤នាក់រួមមាន៖

– បុរសជនជាតិបារាំង ៣នាក់៖ អាយុ៦៦ឆ្នាំ អាយុ៦១ឆ្នាំ និងអាយុ៥៨ឆ្នាំ។
– ស្ត្រីជនជាតិបារាំង ៧នាក់៖ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ អាយុ៦០ឆ្នាំ អាយុ៦០ឆ្នាំ អាយុ៦៩ឆ្នាំ អាយុ៦០ឆ្នាំ និងអាយុ៥៩ឆ្នាំ។

បុរសនិងស្ត្រី ទាំង១០នាក់ខាងលើ ជាអ្នកទេសចរបារាំង មកលេងក្រុងព្រះសីហនុ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានដាក់នៅដាច់ដោយឡែក តាមបន្ទប់នៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ រង់ចាំជើងហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។

– បុរសជនជាតិឥណ្ឌូណេស៊ី២នាក់៖ អាយុ៤១ឆ្នាំ និងអាយុ៤៤ឆ្នាំ បានទទួលការព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។

– បុរសជនជាតិខ្មែរ០២នាក់៖ អាយុ៣៣ឆ្នាំ ជាអ្នកមគ្គុទេសទេសចរ ក្រុមទេសចរបារាំងនៅក្រុងព្រះសីហនុ និង អាយុ៣៩ឆ្នាំ មានអាសយដ្ឋាន សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ៕