សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី១៣៤ ទិវាពលកម្មអន្តរជាតិ

89

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

កម្ពុជាតែងតែរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្លេះ។ ខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព និងការងារសមរម្យ»

យោងតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃសារវន្តជាសកល និងជាពិសេសសម្រាប់កម្ពុជា ដែលធ្លាប់ទទួលការញាំញីដោយសង្គ្រាម បំផ្លិចបំផ្លាញ ខ្ទេចខ្ទាំងរាប់សតវត្ស ពីព្រោះមានតែការរក្សាបានសន្តិភាពទេ ទើបមានការអភិវឌ្ឍ និងការបង្កើតការងារសមរម្យ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖