ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤.២លាននាក់ ខណៈជាសះស្បើយជាង១.៥លាននាក់

95

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,១៧៩,៨៥៨ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៨៣,៨៥០នាក់ និងជាសះស្បើយឡើងវិញ ១,៤៩០,៥៣៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៦៧,៣៩៧នាក់ ស្លាប់ចំនួន ៨០,៧៧៤នាក់ និងជាសះស្បើយចំនួន ២៥៦,២៨២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖