អេស្ប៉ាញ៖ កីឡាករចំនួន ៥រូប ត្រូវបានរកឃើញមានផ្ទុកមេរោគ COVID-19 នៅពេលធ្វើតេស្តចូលទីលានហ្វឹកហាត់

61

ម៉ាឌ្រីដ ៖ កីឡាករចំនួន ៥រូប ត្រូវបានរកឃើញមានផ្ទុកមេរោគ COVID-19 នៅអំឡុងពេលធ្វើតេស្តមុនចូលទីលាន ហ្វឹកហាត់ ដើម្បីចាប់ផ្តើមលេង LaLiga ឡើងវិញ។

អ្នកជំងឺទាំង ៥នាក់នោះមិនត្រូវបានគេប្រាប់ឈ្មោះឲ្យដឹងឡើយ និងកំពុងត្រូវបានដាក់នៅឲ្យដាច់ដោយឡែកពីគេផងដែរ ដោយគ្រាន់តែដឹងថា លេងឲ្យក្លិបនៅ LaLiga និងក្របខណ្ឌទី២ របស់អេស្ប៉ាញដែលត្រៀមចូលទីលានហ្វឹកហាត់នាពេលថ្មីៗនេះ មុនការប្រកួតត្រឡប់មកវិញនៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

ក្របខណ្ឌ LaLiga បានចាប់ផ្តើមធ្វើតេស្តគ្រប់កីឡាករមុនចូលទីលានហ្វឹកហាត់ទៅតាមវិធានរបស់ក្រសួងសុខាភិបាល បើទោះបីជាពេលមកដល់ ត្រូវបានបិទទ្វារកីឡដ្ឋានក៏ដោយនាអំឡុងខែក្រោយនេះ។

អេស្ប៉ាញ ជាប្រទេសមួយនៅអឺរ៉ុបដែលទទួលរងវិបត្តិ COVID-19 ធ្ងន់ធ្ងរបំផុតផងដែរ ដោយសារមានប្រជាជនស្លាប់ ២៦៦២១ ក្នុងចំណោម ២២៤៣៩០នាក់ដែលមានមេរោគក៏កាចសាហាវខាងលើនេះគិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០៕