កងទ័ពរុស្ស៊ី នឹងជួយវេណេស៊ុយអេឡា ស្វែងរកសមាជិកក្រុមលុកលុយ

99

បរទេស៖ ទាហានរុស្ស៊ី តាមសេចក្តីរាយការណ៍ កំពុងតែដំណើរការកូនដ្រូន នៅជុំវិញប្រទេសវេណេស៊ុយអេឡា ជាផ្នែកនៃប្រតិបត្តិការ ស្វែងរកសមាជិក កងកម្លាំងប្រដាប់អាវុធ ដែលបានដឹកនាំ ការលុកលុយយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសនោះ នាសប្ដាហ៍នេះ។

យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត El Nacional បានឲ្យដឹងថា សមាជិកកងកម្លាំងពិសេសរុស្ស៊ី តិចបំផុតចំនួន៨នាក់ នឹងដំណើរការកូនដ្រូន ដើម្បីធ្វើប្រតិបត្តិការ ស្វែងរកនិងល្បាត នៅជិតទីក្រុង La Guaira ដែលស្ថិតក្នុងរដ្ឋមួយ នៅខាងជើងទីក្រុងការ៉ាកាស។

គួរបញ្ជាក់ថា អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek Saab បាននិយាយនៅថ្ងៃសុក្រថា មនុស្សចំនួន៣១នាក់ ត្រូវបានចាប់ខ្លួន ព្រោះតែសកម្មភាពរបស់ពួកគេ នៅក្នុងការលុកលុយនោះ ហើយនៅក្នុងចំណោមពួកគេនោះ មានពីរនាក់ជាជនជាតិអាមេរិក ដែលធ្វើការងារ ឲ្យក្រុមហ៊ុនសន្តិសុខ Silvercorp USA៕