ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅលើពិភពលោក កើនឡើងជាង ២៩ម៉ឺននាក់ និងអ្នកឆ្លងកើនឡើងដល់ជាង ៤.៣លាននាក់

82

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៣៣៩,៧៩៨ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៩២,៨០៧នាក់ និងជាសះស្បើយឡើងវិញ ១,៦០២,០៦២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤០៨,៦៣៦នាក់ ស្លាប់ចំនួន ៨៣,៤២៥នាក់ និងជាសះស្បើយចំនួន ២៩៦,៧៤៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖