សត្វទន្សោងពីរក្បាលនៅខេត្តមណ្ឌលគិរី ត្រូវគេបាញ់សម្លាប់

173

មណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល ត្រូវបានគេប្រទះឃេីញងាប់ ក្នុងបរិវេណដីក្រុមហ៊ុន លឹលឹមរ៉ូយ៉ាល់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឱ្យដឹងថា ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថា មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន របស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈេី ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។

ក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ។ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។

បន្ទាប់មកក្រុមការងារបានកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុ។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិយាយថាលោកបានចាត់មន្រ្តីជំនាញចុះធ្វេីការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហេីយ ដេីម្បីវែកមុខរកជនដែលប្រព្រឹត្តខុសច្បាប់៕