មុខសញ្ញាលួចរថយន្តនៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

165

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ១៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ និងឡាន នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឡា តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HB-4710 , សម្ភារបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកឡិចស៊ីសRX៣០០ ពណ៌ស​ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2AD-7263 ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕