ទៅថែម្ដាយផ្ទះគ្រូខ្មែរ បែជាគ្រូខ្មែរដាក់ថ្នាំសំរើបរំលោភបានសម្រេចទៅវិញ ពេលសមត្ថកិច្ចទៅឆែកឆេរក្នុងផ្ទះ ប្រទះឃើញសុទ្ធតែជាថ្នាំសំរើប

604

សៀមរាប៖ ដោយសារតែម្តាយឈឺ កូនស្រីក៏តាមមកថែម្តាយនៅក្នុងផ្ទះគ្រូខ្មែរ បែរជាត្រូវគ្រូនោះរំលោភរហូតបានសម្រេច ។ ក្រោយមកសមត្ថកិច្ចជំនាញបានទទួលពាក្យបណ្តឹង ក៏ចុះមកឃាត់ខ្លួនគ្រូបោកនេះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងក្រុងសៀមរាប ។

បើតាមការឱ្យដឹងពីលោក វរសនីយ៍ឯក ជា ហេង នាយការិយល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនខេត្តបានឱ្យដឹង នៅ ព្រឹកថ្ងៃទី១៥ ឧសភា នេះថា កាលពីថ្ងៃទី៩ ឧសភា នារីរងគ្រោះអាយុ២០ ឆ្នាំ បាន ដាក់ ពាក្យបណ្តឹងថា ខ្លួន បាន ទៅ នៅ ថែ ជំងឺ ម្តាយ នៅផ្ទះគ្រូអឹម( គ្រូខ្មែរ ) ហើយ ត្រូវ បាន ឈ្មោះ គ្រូ អឹម ហៅ ចូល បន្ទប់ យកដៃ ច្រត់ ពីលើ ក្បាល ហើយ ឱ្យ លេបថ្នាំ ពណ៌ ខៀវ ស្រាប់តែ ទន់ ខ្លួន ហើយ គ្រូអឹម បាន រួម ភេទ ជាមួយ ខ្លួន ។ បន្ទាប់ មក គ្រូ អឹម ឱ្យ កូនសិស្ស ឈ្មោះសី ឈ្មោះប៊ុ ន ឈ្មោះជាល ឈ្មោះវីត រួម ភេទ ជាមួយ ខ្លួន បាន ម្នាក់ ម្តង ទៀត ផង ។

លោក បាន បន្ថែម ថា ក្រោយ ពី ទទួល ពាក្យបណ្តឹង រួច យើង សុំ លោក ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត សៀមរាប បើក ការ ស៊ើបអង្កេត បឋម ។ គិតត្រឹម រសៀល ថ្ងៃ ទី ១៤ ឧសភា ដឹកនាំ កម្លាំង ដោយ លោក ថេ ង សំណាង ព្រះរាជអាជ្ញា រងបាន ទៅ ដល់ ផ្ទះគ្រូអឹម នៅ ភូមិ ក្របី រៀល សង្កាត់ ក្របី រៀល ក្រុង សៀមរាប ខេត្ត សៀមរាប ហើយ ធ្វើការ ឆែកឆេរ រក ឃើញ វត្ថុ តាង សំបក ថ្មាំ ជា ច្រើន បន្ទះ (ជាថ្នាំសំរើប) និង ឃើញ មាន ជន រង គ្រោះ ចំនួន២ នាក់ ទៀត ដែល ជា កូន អ្នកជំងឺ ។

លោក បាន បញ្ជាក់ ថា ជនសង្ស័យ ទាំង៣ នាក់ ១- ឈ្មោះ ពិន អុឹម ភេទប្រុស អាយុ៤៦ ឆ្នាំ ២-ឈ្មោះសយ សំ ប៊ុ ន ភេទប្រុស អាយុ៣៤ ឆ្នាំ និង៣-ឈ្មោះស៊ា ន កុសល ( ហៅ ជា ) ភេទប្រុស អាយុ៣៦ ឆ្នាំ ។ អ្នក ទាំង ៣ នាក់ រស់នៅ ភូមិសង្កាត់ កើតហេតុ ខាងលើ ។ ហើយ ត្រូវ បាន កម្លាំង ជំនាញ យើង បាន នាំ មក សួរ ប៉ុន្តែ ពួក គេ មិន សារភាព ទេ ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៣ នាក់ ត្រូវ បាន កម្លាំង ជំនាញ ធ្វើការ ឃាត់ខ្លួន តាម បញ្ជា របស់លោកកើត វ ណ្ណា
រ៉េ ត ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តសៀមរាបនៅ ថ្ងៃ ទី១៤ ឧសភា វេលា ម៉ោង០៧ និង ២០ នាទីដើម្បី យក មក សួរនាំ នៅ ការិយាល័យ ជំនាញ ហើយ រៀបចំ កសាង សំណុំរឿង បញ្ជូន ខ្លួន ទៅ កាន់ តុលាការខេត្ត ចាត់ការ បន្ត ទៅ តាម ផ្លូវច្បាប់ ៕