សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SEATEL ចូលជួបសម្ដែងការគួរសម

84

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Yao Yue Jin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SEATEL ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងជម្រាបអំពីវឌ្ឍនភាពថ្មីៗរបស់ក្រុមហ៊ុន នៅទីស្ដីការក្រសួងមហាផ្ទៃ ៕