ពិធីការពាររបាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់បេក្ខជន មឿន ប៉ុច នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

209

បាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូន៖

-បេក្ខជនៈ មឿន ប៉ុច ភេទស្រី
-ជំនាញៈ រដ្ឋបាលសាធារណៈ ជំនាន់ទី៩ វគ្គ២
-ប្រធានបទៈ ការគ្រប់គ្រងសកម្មភាពអប់រំនៅសាលាបឋមសិក្សាតាមាឃច្រនៀង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. សាស្ត្រាចារ្យបណ្ឌិត សុន ឧត្ដម (សមាជិក)
៣. សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក)
និងសាស្ត្រាចារ្យណែនាំ បណ្ឌិត ប៉ាង វុទ្ធី

របៀបវារៈ៖
១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ការធ្វើបទបង្ហាញរបស់បេក្ខជន
៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)
៤. សម្រាកដើម្បីបូកសរុបលទ្ធផល
៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ
៦. មតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការការពារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
បេក្ខជន មឿន ប៉ុច ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញៈ រដ្ឋបាលសាធារណៈ ជំនាន់ទី៩ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយជោគជ័យទៅតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជន ជាប់ជាស្ថាពរ៕