សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា អញ្ជើញផ្ដល់ជូនសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់ឯកឧត្តម ព្រុំ សុផាន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ដល់គេហដ្ឋាន

280

បាត់ដំបង៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា អញ្ជើញផ្ដល់ជូនសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់ឯកឧត្តម ព្រុំ សុផាន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ដល់គេហដ្ឋាន ដែលស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសអញ្ជើញផ្ដល់ជូនសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះផងដែរ គឺដឹកនាំដោយឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង បានមានប្រសាសន៍ថា ក្នុងនាមសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងគណៈគ្រប់គ្រងទាំងអស់ ពិតជាមានការស្ញប់ស្ញែង និងអរគុណ កោតសរសើរយ៉ាងក្រៃលែង ចំពោះឯកឧត្ដម ព្រុំ សុផាន ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញៈ រដ្ឋបាលសាធារណៈ និងបានសរសេររបាយការណ៍ការពារបញ្ចប់ផងនោះ សាកលវិទ្យាល័យសម្រេចប្រគល់ជូនសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គេហដ្ឋានតែម្ដង។

សូមបញ្ជាក់ថា ឯកឧត្តម ព្រុំ សុផាន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ដោយមានបញ្ហាផ្នែកសុខភាព ខាងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានអញ្ជើញប្រគល់ជូនសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់គេហដ្ឋានតែម្ដង។

ជាចុងក្រោយ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ក៏បានសំណេះសំណាលសួរសុខទុក្ខ ឯកឧត្ដម ព្រុំ សុផាន ព្រមទាំងក្រុមគ្រួសារ និងជូនពរឱ្យជូបតែសេចក្ដីសុខទាំងប្រាំប្រការគឺ «អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ»៕