ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ខ្លូត សេងឆាយា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

104

បាត់ដំបង៖ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិតជូន៖

-បេក្ខជនបណ្ឌិត៖ ខ្លូត សេងឆាយា
-ជំនាញ៖ នីតិសាស្ត្រ ជំនាន់ទី៤
-ប្រធានបទ៖ ទំនាក់ទំនងនីតិសាស្ត្រនិងគោលការណ៍ធម្មចរិយានៃអទិន្នាទាន

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. បណ្ឌិត ប៉ាង វុទ្ធី (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ស៊ុ ឈុំឡុង (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិតសភាចារ្យ ខ្លូត ធីតា (សាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត សុខ សុផល (លេខាវិទ្យាសាស្ត្រ)

របៀបវារៈ៖
១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ការធ្វើបទបង្ហាញរបស់បេក្ខជន
៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)
៤. សម្រាកដើម្បីបូកសរុបលទ្ធផល
៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ
៦. មតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការការពារនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ខ្លូត សេងឆាយា ជានិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាន់ទី៤ ជំនាញនីតិសាស្ត្រ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ប្រកបដោយជោគជ័យទៅតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជនបណ្ឌិត ជាប់សម្រាប់ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ជាស្ថាពរ៕