សិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

80

បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលា និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន ភេទប្រុស ក្រោមប្រធានបទៈ វិធានបរិយាបន្នសិទ្ធជនពិការកម្ពុជា(ឆ្នាំ២០០៨-២០១៨)។

ចំពោះគណៈកម្មការវាយតម្លៃមានចំនួន ៣រូប ក្នុងនោះ ៖
១-សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (ប្រធានគណៈកម្មការ)
២-សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សមាជិក)
៣-សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (លេខាវិទ្យាសាស្រ្ត)
និងតំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

ចំពោះសាស្ត្រាចារ្យណែនាំ ក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត តេង គឹមស៊ាន មានចំនួន ២រូប៖
១- សាស្ត្រាចារ្យបណ្ឌិត អិម វិបុល ជាសាស្រ្តាចារ្យណែនាំគោល
២- សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំរង។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឱ្យបេក្ខជនបណ្ឌិត តេង គឹមស៊ាន  បន្តការការពារនិក្ខេបបទថ្នាក់បណ្ឌិត ប្រធានបទៈ “ វិធានបរិយាបន្នសិទ្ធជនពិការកម្ពុជា(ឆ្នាំ២០០៨-២០១៨)” បន្តទៀត បន្ទាប់ពីមានការសាកសួរនាំពីគណៈកម្មការសម្រាប់វាយតម្លៃ រួមទាំងការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក៕

គូរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕