ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ម៉ុក សុផាន់ណារ៉ា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

99

បាត់ដំបង៖ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិតជូន៖

-បេក្ខជនបណ្ឌិត៖ ម៉ុក សុផាន់ណារ៉ា

-ជំនាញ៖ នីតិសាធារណៈ ជំនាន់ទី៤

-ប្រធានបទ៖ យន្តការគតិយុត្តិគ្រប់គ្រងនគររូបនីយកម្មនៅក្រុងបាត់ដំបង(ឆ្នាំ២០០៨-២០២៨)

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. សាស្ត្រាចារ្យបណ្ឌិត ប៉ាង វុទ្ធី (ប្រធានគណៈកម្មការ)

២. សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. សាស្ត្រាចារ្យបណ្ឌិត សុន ឧត្ដម (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យណែនាំ)

៥. សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈ៉ំឡុង (លេខាវិទ្យាសាស្ត្រ)

របៀបវារៈ៖

១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ការធ្វើបទបង្ហាញរបស់បេក្ខជន

៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)

៤. សម្រាកដើម្បីបូកសរុបលទ្ធផល

៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ

៦. មតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ

៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការការពារនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត ម៉ុក សុផាន់ណារ៉ា ជានិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាន់ទី៤ ជំនាញនីតិសាធារណៈ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ប្រកបដោយជោគជ័យទៅតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជនបណ្ឌិត ជាប់សម្រាប់ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) ជាស្ថាពរ៕