ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត នួន សាន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

98

 

បាត់ដំបង៖ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតជូន៖

-បេក្ខជនបណ្ឌិត៖ នួន សាន

-ជំនាញ៖ នីតិសាស្រ្ត ជំនាន់ទី៤

-ប្រធានបទ៖ យុត្តិធម៌អនីតិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា

សមាសភាពគណៈកម្មការវាយតម្លៃ៖

១. សាស្ត្រាចារ្យបណ្ឌិត សុខ សុផល (ប្រធានគណៈកម្មការ)

២. សាស្ត្រាចារ្យបណ្ឌិត ប៉ាង វុទ្ធី (សាស្ត្រាចារ្យវាយតម្លៃទី១)

៣. សាស្ត្រាចារ្យបណ្ឌិត សុន ឧត្ដម (សាស្ត្រាចារ្យវាយតម្លៃទី២)

៤. សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (សាស្ត្រាចារ្យណែនាំ)

៥. សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈ៉ំឡុង (លេខាវិទ្យាសាស្ត្រ)

និងសាស្ត្រាចារ្យណែនាំមានចំនួនពីររូប៖

-សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង ជាសាស្ត្រាចារ្យណែនាំគោល

-សាស្ត្រាចារ្យបណ្ឌិត ប៉ាង វុទ្ធី ជាសាស្ត្រាចារ្យណែនាំរង

របៀបវារៈ៖

១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ

២. ការធ្វើបទបង្ហាញរបស់បេក្ខជន

៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)

៤. សម្រាកដើម្បីបូកសរុបលទ្ធផល

៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ

៦. មតិយោបល់របស់បេក្ខជន

៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ

៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការការពារនិក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិត នួន សាន ជានិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាន់ទី៨ ជំនាញនីតិសាស្ត្រ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ប្រកបដោយជោគជ័យទៅតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជនបណ្ឌិត ជាប់សម្រាប់ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត ជាស្ថាពរ៕