ពិធីការពាររបាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់បេក្ខជន សេង ប្រាណ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

102

បាត់ដំបង៖ នៅថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូន៖

-បេក្ខជនៈ សេង ប្រាណ ភេទប្រុស
-ជំនាញៈ រដ្ឋបាលសាធារណៈ ជំនាន់ទី៨ វគ្គ២
-ប្រធានបទៈ ប្រសិទ្ធិភាពនៃការគ្រប់គ្រងរដ្ឋបាលឃ៉ំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង (ប្រធានគណៈកម្មការ)
២. សាស្ត្រាចារ្យបណ្ឌិត សុន ឧត្ដម (សមាជិក)
៣. សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (សមាជិក)
និងសាស្ត្រាចារ្យណែនាំ បណ្ឌិត សុខ សុផល

របៀបវារៈ៖
១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ការធ្វើបទបង្ហាញរបស់បេក្ខជន
៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)
៤. សម្រាកដើម្បីបូកសរុបលទ្ធផល
៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ
៦. មតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការការពារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
បេក្ខជន សេង ប្រាណ ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញៈ រដ្ឋបាលសាធារណៈ ជំនាន់ទី៨ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយជោគជ័យទៅតាមដំណាក់កាលនីមួយៗជាបន្តបន្ទាប់។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជន ជាប់ជាស្ថាពរ៕