បេក្ខជនចំនួន៣រូប នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទទួលបានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បន្ទាប់ពីបញ្ចប់កិច្ចការស្រាវជ្រាវ តាមលក្ខខ័ណ្ឌនីមួយៗ របស់សាកលវិទ្យាល័យ

137

បាត់ដំបង៖ នៅថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីចែកជូនសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនបក្ខេជនចំនួន៣រូប៖ 

១-បេក្ខជន អ៊ុយ រី ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី៨ វគ្គ២ បានការពារបញ្ចប់របាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ កាលពីថ្ងៃសោរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

២-បេក្ខជន កុយ ហៀង ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី៩ វគ្គ២ បានការពារបញ្ចប់របាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ កាលពីថ្ងៃសោរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

៣-បេក្ខជន ហៀក ស្រីរ័ត្ន ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី៨ វគ្គ២ បានការពារបញ្ចប់របាយការណ៍ស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានអញ្ជើញផ្ដល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់ឯកឧត្តម ព្រុំ សុផាន ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដល់គេហដ្ឋានតែម្ដង។

គួរបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ទាំងក្នុងនិងក្រៅប្រទេស សំដៅរួមចំណែកអភិវឌ្ឍប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បងរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕