ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់បេក្ខជន អ៊ឹម សារ៉េត និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

133

បាត់ដំបង៖ នៅថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូន៖

-បេក្ខជន៖ អ៊ឹម សារ៉េត ភេទប្រុស
-ជំនាញ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី៨ វគ្គ២
-ប្រធានបទ៖ ការលែងលះនៅកម្ពុជា
-សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង (ប្រធាន)
២. សាស្ត្រាចារ្យបណ្ឌិត អ៊ុំ ប៉ុម (សមាជិក)
៣. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក)

របៀបវារៈ៖
១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ការធ្វើបទបង្ហាញរបស់បេក្ខជន
៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)
៤. សម្រាកដើម្បីបូកសរុបលទ្ធផល
៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ
៦. មតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការការពាររបាយការណ៍បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់បេក្ខជន អ៊ឹម សារ៉េត ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី៨ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយជោគជ័យទៅតាមដំណាក់កាលនីមួយៗរហូតឈានរៀបចំពិធីការពារបញ្ចប់នាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានសម្រេចឱ្យបេក្ខជន ជាប់ជាស្ថាពរ៕