មនុស្សជាង១០នាក់បានរងរបួស ក្នុងហេតុការណ៍បាក់រលំអគារនៅប៉ាគីស្ថាន

85

ប៉ាគីស្ថាន៖ អគារស្នាក់នៅរបស់ពលរដ្ឋ១កន្លែងបានដួលរលំ នៅក្រុងភាគ ខាងត្បូងប្រទេសប៉ាគីស្ថាន គឺក្រុងកំពង់ផែ Karachi កាលពីថ្ងៃអាទិត្យ បានបង្កឲ្យស្លាប់មនុស្សម្នាក់ និង១០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានស្ត្រី និងកុមារ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២០។

ឧប្បត្តិហេតុបានកើតឡើងនៅតំបន់ផ្សារ Khadda រដ្ឋធានីភាគខាងត្បូងខេត្ត Sindh ។ ក្រុមមន្ត្រីប៉ូលិសបានឲ្យដឹងថា ពលរដ្ឋមួយចំនួននៅជាប់ក្នុង អគារដួលរលំនោះនៅឡើយ ។
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាម និងបន្តប្រតិបត្តិការជួយ សង្គ្រោះ ។ ប៉ូលិសបានឡោមព័ន្ធតំបន់ ខណៈដែលអគារនៅជិតនោះ ក៏ត្រូវបានគេទុកឲ្យនៅទំនេរគ្មានមនុស្ស ៕