ក្រុមសិទ្ធិមនុស្សទទូចឱ្យ UN ស៊ើបអង្កេតអំពើហិង្សារបស់ប៉ូលីស សហរដ្ឋអាមេរិក

87

អាមេរិក៖ សាច់ញាតិជនរងគ្រោះ George Floyd និងក្រុមសកម្មជនកាលពីថ្ងៃចន្ទ បានធ្វើការអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ (UN) ឱ្យបើកការស៊ើបអង្កេតលើអំពើហិង្សារបស់ប៉ូលីសនិងការបង្ក្រាបការតវ៉ានៅសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត CGTN។

លិខិតរួម ដែលចុះហត្ថលេខាដោយក្រុមសិទ្ធិមនុស្សចំនួនជាង ៦០០ក្រុម បានអំពាវនាវឱ្យមានសម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើអំពើហិង្សារបស់ប៉ូលីសនិងការបង្ក្រាបការតវ៉ានៅសហរដ្ឋអាមេរិក និងត្រូវបានផ្ញើជូនជាង ៤៧ ប្រទេស។

សូមជម្រាបជូនផងដែរថា វេទិកាក្រុងហ្សឺណែវ ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខ អាចបើកសម័យប្រជុំពិសេសមួយ ប្រសិនបើមានការស្នើសុំដោយសមាជិកមួយភាគបី។ សហរដ្ឋអាមេរិកបានចាកចេញពីវេទិកានេះកាលពី ២ឆ្នាំមុន ដោយចោទប្រកាន់ពីភាពលំអៀងទៅខាងអ៊ីស្រាអែល៕

ប្រភពៈ swiftnewsdaily