ប្រទេសចិនបានរកឃើញជំងឺ COVID-19 ផ្ទុកនៅលើ “ត្រីសាលម៉ុង”

189

ទីផ្សារលក់ចំណីអាហារនៅទីក្រុងប៉េកាំងមួយកន្លែង ត្រូវបានបិទក្រោយពីមានការផ្ទុះឡើងថ្មីនៃជំងឺ COVID-19  ។ ករណីនៃការផ្ទុះឡើងនៅជំងឺ COVID-19 ដែលបានវាយប្រហារទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍នេះ ដោយជំរុញឱ្យមានករណីថ្មីនៅក្នុងប្រទេសកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរខែចុងក្រោយមកនេះ។

ការផ្ទុះឡើងជាថ្មីនៅក្នុងរដ្ឋធានីរបស់ប្រទេសចិននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកប្រធានាធិបតីស៊ីជិនពីង កាលពីខែមុនបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដែលបានទប់ស្កាត់នៅជំងឺនេះបានជោគជ័យ ។ លោក Ben Cowling សាស្ត្រាចារ្យនិងជាប្រធានផ្នែករោគរាតត្បាតនិងជីវគីមីជីវវិទ្យា នៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យហុងកុង បាននិយាយថាលោកជឿជាក់ថានេះគឺជាការចាប់ផ្តើមនៃការឆ្លងជំងឺ COVID-19 ដែលជារលកទី ២ នៅក្នុងរដ្ឋធានីនៃប្រទេសនេះ។“ ខ្ញុំគិតថាត្រូវតែមានការឆ្លងជាច្រើនទៀតនៅទីក្រុងប៉េកាំង ដែលមិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេ” ។

រដ្ឋាភិបាលនៃទីក្រុងប៉េកាំងបានរាយការណ៍ថា មានអ្នកជំងឺឆ្លងតាមតំបន់ថ្មីចំនួន ៣៦នាក់ក្នុងរយៈពេល ២៤ ម៉ោង កាលពីថ្ងៃអាទិត្យនេះ និង ៨ ករណីទៀតនៅម៉ោង ៧ ។​ ព្រឹកថ្ងៃអាទិត្យដែលរឿងទាំងអស់នេះពាក់ព័ន្ធនឹងទីផ្សារលក់ដុំអាហារធំបំផុតរបស់ទីក្រុង។ ការផ្ទុះឡើងថ្មីនៃជំងឺនេះត្រូវបានគេរកឃើញនៅក្នុងត្រីសាលម៉ុល ហាក់ដូចជាបានចាប់ផ្តើមនៅក្នុងផ្សារ Xinfadi​ នៅក្នុងស្រុក Fengtai ។ វាក៏ស្រដៀងនឹងការសង្ស័យនៃការផ្ទុះដំបូងនៃទីផ្សារសត្វនិងអាហារសមុទ្រនៅទីក្រុង Wuhan ខេត្តហ៊ូណានកាលពីចុងឆ្នាំមុនផងដែរ។ ក្រុមអ្នកវិភាគបាននិយាយថាករណីថ្មីនេះ គឺជាការព្រមានមួយដែលត្រូវបន្តការប្រុងប្រយ័ត្នយ៉ាងតឹងរឹង នៅទូទាំងប្រទេសយ៉ាងចាំបាច់ដើម្បីការពារការឆ្លងបន្ថែមទៀត។ អភិបាលកិច្ចនៅទីក្រុងប៉េកាំងបាននិយាយថា”ប្រាកដណាស់ថាប្រទេសទាំងមូលកំពុងចាប់ផ្តើមបន្ធូរបន្ថយ លើវិធានការបង្ការ”។ រដ្ឋភិបាល បានបិទផ្សារទាំងមូល បន្ទាប់ពីមានការកើតឡើងនៅរឿងនេះ។

រដ្ឋាភិបាលបាននិយាយថាប្រជាជនប្រហែល ៤៦ នាក់ដែលនៅជិតផ្សារនឹងត្រូវបានធ្វើតេស្តរកមើលមេរោគនេះហើយគំរូត្រូវបានគេយកពីជាង ១ ម៉ឺននាក់រួចហើយ។ ស្រុកជាច្រើននៅក្នុងទីក្រុងក៏បានលើកឡើងពីស្ថានភាពប្រុងប្រយ័ត្នរបស់ពួកគេ និងបានលុបចោលព្រឹត្តិការណ៍សាធារណៈធំ ៗ ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទ។ ការផ្ទុះឡើងនៅលើកនេះ មានការសង្ស័យទៅលើត្រីសាម៉ុងដែលបាននាំចូលពីប្រទេសន័រវែស ដែលវាកំពុងស្ថិតនៅក្នុងភាពសង្ស័យនឹងការតាមដានរបស់រដ្ឋភិបាល។

ប្រភព៖ South China Morning Post