ពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជន ឆាយ ម៉ាទីណាល់ និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

166

ក្រុងបាត់ដំបង៖ ថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិតជូន ៖

– បេក្ខជន៖ ឆាយ ម៉ាទីណាល់ ភេទប្រុស
– ជំនាញ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី៤ វគ្គ១
– ប្រធានបទ៖ រដ្ឋបាលកិច្ចនៃរដ្ឋបាលខេត្តបាត់ដំបង
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត សយ រាសី និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ស៊ុ ឈុំឡុង (ប្រធានគណៈកម្មការ)
២. បណ្ឌិត ប៉ាន់ វុទ្ធី (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត អិម វិបុល (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ម៉ុង មុនីសោភា (សាស្ត្រាចារ្យណែនាំ)
៥. បណ្ឌិត សុខ សុផល (លេខាកត់ត្រា)

របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជន
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការវាយតម្លៃ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារ(ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិតរបស់បេក្ខជន ឆាយ ម៉ាទីណាល់ ដែលជានិស្សិតថ្នាក់បណ្ឌិត ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី៤ វគ្គ១ មហាវិទ្យាល័យមនុស្សសាស្ត្រនិងទ្យាសាស្ត្រនយោបាយ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបានការពាររបាយការណ៍ស្រាវជ្រាវបឋម ថ្នាក់បណ្ឌិតកន្លងមក បន្ទាប់មករៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្តារនាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃលើកទឹកចិត្តឱ្យបេក្ខជនបន្តស្រាវជ្រាវលើប្រធាននេះ ដោយធ្វើការកែសម្រួលលើចំណុចសំខាន់ៗបន្ថែមទៀត ហើយគណៈកម្មការបានឯកភាពសម្រេចឱ្យបេក្ខជន ឆាយ ម៉ាទីណាល់ បន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីឈានទៅរៀបចំសិក្ខាសាលា និងពិធីការពារជាបន្តបន្ទាប់៕