ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្នុងកាលៈទេសៈលំបាក ការអប់រំមិនមែនជារឿងដាច់ដោយឡែកដែលតម្រូវអោយក្រសួងអប់រំ យុវជន និងកីឡាធ្វើការតែម្នាក់ឯងនោះទេ តែជារឿងរបស់សង្គម ហើយត្រូវការការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ

57

រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈលំបាក ការអប់រំមិនមែនជារឿងដាច់ដោយឡែកដែលតម្រូវអោយក្រសួងអប់រំ យុវជន និងកីឡាធ្វើការតែម្នាក់ឯងនោះទេ តែជារឿងរបស់សង្គម ហើយត្រូវការការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។

ថ្ងៃនេះ យើងទាំងអស់គ្នា បានប្រជុំគិតគូរ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមរួមគ្នា លើគម្រោងការបង្កើតឲ្យមានជា APP E-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាជំរុញឲ្យការផ្តល់ការអប់រំឌីជីថលដល់សិស្សានុសិស្សកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងទាំងអស់ យើងខ្ញុំសង្ឃឹមថាអាណាព្យាបាលសិស្សានុសិស្សទាំងអស់នឹងបន្តចូលរួមគាំទ្ររាល់ចំណាត់ការនានា និងសហការអនុវត្តតាមការណែនាំរបស់ក្រសួងជាបន្តបន្ទាប់៕

ប្រភពហ្វេសប៊ុកឯកឧត្ដមៈ Hun Many