ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ប្រជុំពិនិត្យការងារកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាល

81

នារសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាសាលាដំបូងខេត្តកណ្តាល ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បាន ដឹកនាំប្រជុំពិនិត្យដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាល ជាមួយក្រុមការងារទទួលបន្ទុក និងប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងប្រធានលេខាធិការដ្ឋាន។

ជាមួយគ្នានេះដើម្បីរួមចំណែកដោះស្រាយនូវសំណូមពរចំបាច់ ក្នុងនាមក្រុមការងារទីមួយនៃ គ.យ.ក.ស. ឯកឧត្តមប្រធានក្រុមការងារទីមួយ ក៏បានប្រគល់ជូននូវសម្ភារៈមួយចំនួនដូចជាកំព្យូទ័រ ម៉ាសីនបោះពុម្ភ(Printer&Photocopy) និងក្រដាសA4 ដល់សាលាដំបូង និងអយ្យការខេត្តកណ្តាលសម្រាប់ប្រើប្រាស់ រួមទាំងបានពិនិត្យមើលផ្ទាល់លើការរៀបចំបង្កើតសាលសវនាការថ្មីចំនួន២បន្ថែមទៀត ដែលរៀបចំរួចរាល់ និងបានដាក់អោយដំណើរការរួចហើយ៕