ការផ្តល់ឥណទានក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ បានកើនឡើងប្រមាណ ២០%

152
UI Promtion 2021

ភ្នំពេញ៖ ក្នុងស្ថានភាពចុងក្រោយវិស័យធនាគារ និង ហិរញ្ញវត្ថុ នឹងកាន់តែប្រសើរឡើងជាងមុន ជាពិសេសគឺបន្ទាប់ពី ប្រទេសកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នេះតែម្តង។

សមាគមគ្រឹះស្ថានភាព មីក្រូហិរញវត្ថុ ជឿជាក់ថា ស្ថានភាពនេះ នឹងរឹតតែប្រសើរឡើងនៅ ឆ្នាំ២០២២ គឺនៅពេលដែលសេដ្ឋកិច្ចកម្ពុជា កាន់តែបើកចំហរច្រើនជាងមុន។ យោងតាមការថ្លែងអះអាងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុកម្ពុជា។

លោក កាំង តុងងី បានជម្រាបអ្នកសារព័ត៌មានថា វិស័យធនាគារ និងហិរញ្ញវត្ថុនេះ គឺនឹងកាន់តែប្រសើរឡើង ពិសេសក្រោយកម្ពុជាប្រកាសបើកសេដ្ឋកិច្ចឡើងវិញ។ សរុបមក វិស័យធនាគារ និង ហិរញ្ញវត្ថុទាំងមូល ឥណទានមានការកើនឡើងប្រមាណ ២០% ដោយផ្អែកតាមទិន្នន័យធនាគារជាតិនៃកម្ពុជា។

លោក បានឱ្យដឹងបន្ថែមទៀតថា យោងតាមទិន្នន័យពីសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និង គ្រឹះស្ថានឥណទានជនបទ (មិនរាប់បញ្ចូលទិន្នន័យធនាគារ) វិស័យមីក្រូហិរញ្ញវត្ថុមានការកើនឡើងទាំងប្រាក់បញ្ញើ និង ឥណទានក្នុងត្រីមាសទី៣ ឆ្នាំ២០២១។

លោក កាំង តុងងី បានបញ្ជាក់បន្ថែមថា គិតមកត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២១ ឥណទាន មានកំណើនរហូតដល់ ៨.២១៨ លានដុល្លាសហរដ្ឋអាមេរិក គឺមានកំណើនប្រមាណ ៦០០ លានដុល្លាសហរដ្ឋអាមេរិកបើធៀបនឹងត្រីមាសមុន ខណៈចំនួនអតិថិជនកម្ចីបានកើនឡើងដល់ ២.០២៨.៨៨២នាក់ ដោយកើនឡើង ៥១.១១៦នាក់បើធៀបនឹងត្រីមាសទី២ក្នុងឆ្នាំ២០២១។

លោក កាំង តុងងី បានបន្តថា ចំពោះចំនួនអតិថិជនដែលដាក់ប្រាក់បញ្ញើក៏មានការកើនឡើងដល់ចំនួន ២.៨៤៩.៣៤៤នាក់ ពោលគឺកើនឡើងចំនួន ៣៣.៦៨៦នាក់ ធៀបនឹងត្រីមាសទី២ ខណៈបរិមាណប្រាក់បញ្ញើបានកើនឡើងដល់ ៤.០៧៣លានដុល្លា ពោលគឺកើនចំនួន ១៩០លានដុល្លា បើប្រៀបធៀបនឹងត្រីមាសទី២៕