
តាមព័ត៌មានថា ក្លឹប Liverpool មានផែនការដាក់សំណើផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីផ្ទេរខ្សែបម្រើ Eduardo Camavinga របស់ក្លឹប Madrid ត្រឹមតែប៉ុន្មានខែ បន្ទាប់ពីចូលរួមជាមួយក្លឹបនេះ។
Eduardo វ័យ១៩ឆ្នាំបានផ្ទេរពីក្លឹប Rennes ក្នុងតម្លៃ៣៤លានផោនកាលពីរដូវក្តៅ ប៉ុន្តែមិនសូវបានបង្ហាញមុខនៅក្នុងក្រុមជម្រើសដំបូងរបស់លោក Carlo Ancelotti នៅរដូវកាលនេះទេ។
បើទោះបីជាកីឡាករអន្តរជាតិបារាំងរូបនេះរកបានគ្រាប់បាល់នៅក្នុងការបង្ហាញមុខលើកដំបូងនៅក្របខណ្ឌ LaLiga បន្ទាប់ពីលេងក្នុងឋានៈជាកីឡាករបម្រុងយកឈ្នះលើក្រុម Celta Vigo ក៏ដោយ ក៏កីឡាកររូបនេះមានពេលវេលាកំណត់ក្នុងការបង្ហាញមុខបន្តបន្ទាប់ទៀត។
ដោយបច្ចុប្បន្ន ក្លឹប Madrid កំពុងឈរនៅលើកំពូលតារាងដាច់៨ពិន្ទុនិងសល់មួយប្រកួតក្នុងដៃទៀតនោះ Camavinga នៅតែពិបាកក្នុងការទទួលបានឱកាសបង្ហាញមុខមុនកីឡាករដែលមានបទពិសោធផ្សេងទៀតដូចជា Toni Kroos Luka Modric និង Casemiro។
Camvinga មានអារម្មណ៍ខកចិត្តចំពោះកង្វះឱកាសជាពិសេស បន្ទាប់ពីត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងអំឡុងពេលប្រកួតស្មើជាមួយក្រុម Cadiz។
តាមព័ត៌មានថា កីឡាករវ័យ១៩ឆ្នាំរូបនេះខកចិត្តកាន់តែខ្លាំងឡើង បន្ទាប់ពីក្លឹបនេះពិនិត្យមើលសំណើផ្ទេរពីក្លឹបជាច្រើន ហើយថា ខ្លួនចូលរួមជាមួយ Madrid ដោយសារតែការសន្យាផ្តល់ពេលវេលាបង្ហាញមុខច្រើនពីសំណាក់ប្រធានក្លឹបលោក Florentino Perez៕# CHN Channel News