សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានរៀបចំពិធីចែកសញ្ញាបត្របេក្ខជនបណ្ឌិត ដល់បេក្ខជនបណ្ឌិតចំនួន ៥៩រូប ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល ភ្នំពេញ៖

219
UI Promtion 2021

នៅរអធិបតីភាពឯសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានរៀបចំពិធីចែកសញ្ញាបត្របេក្ខជនបណ្ឌិត ដល់បេក្ខជនបណ្ឌិត ជំនាន់ទី៥ វគ្គទី១ និងជំនាន់ទី៥ វគ្គទី២ ចំនួន ៥៩រូប និងពិធីបើកបវេសនកាលរបស់និស្សិតថ្នាក់បណ្ឌិត ជំនាន់ទី៦ វគ្គទី១ ក្រោមអធិបតីភាពឯកឧត្ដមសាស្រ្តាចារ្យបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល។
ពិធីចែកសញ្ញាបត្របេក្ខជនបណ្ឌិតនេះ បានធ្វើឡើងនៅ (សាលប្រជុំ) សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ឯកឧត្ដមសាស្រ្តាចារ្យបណ្ឌិត ជីវ កេង បានមាន ប្រសាសន៍ថា រូបខ្ញុំផ្ទាល់ពិតជាមានកិត្តិយសណាស់ ដែលសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកជូនសញ្ញាបត្របេក្ខជនបណ្ឌិត។ ព្រោះឯកឧត្ដមបណ្ឌិត ក៏ជាអតីតនិស្សិត ដែលធ្លាប់រៀននៅសាកលវិទ្យាល័យនេះដែរ (ពីមុនសាកលវិទ្យាល័យ CUP ប៉ុន្តែក្រោយមកត្រូវបានផ្អាកមួយរយៈ)។ រហូតមកដល់ចុងឆ្នាំ២០១៦ ទើបត្រូវបានលោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សង្គោះបើកដំណើរការឡើងវិញ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាល ទើបសាកលវិទ្យាល័យនេះធ្វើការផ្លាស់ប្តូរឈ្មោះមកជាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) (តាមអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថៃទី០២ ខែមីនា ឆ្នាំ២០១៨)។


លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ បានមានប្រសាសន៍ថា បច្ចុប្បន្នសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) មានការរីកចម្រើន និងពង្រីកនូវសាខាសាកលវិទ្យាល័យតាមខេត្តបានចំនួន៣(បី) ទីតាំងបន្ថែមទៀតផងដែរគឺ៖ សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ខេត្តបាត់ដំបង សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ខេត្តសៀមរាប និងសាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ខេត្តកំពត។


លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ បានមានប្រសាសន៍បន្ថែមថា ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យល្អៗ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ពិតជាមានការរីកចម្រើន និងមាននិស្សិតចុះឈ្មោះចូលរៀនយ៉ាងច្រើនគួរឱ្យកត់សម្គាល់លើគ្រប់កម្រិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឥស្សរជន (មន្ត្រីរាជការវ័យចំណាស់) និងថ្នាក់បណ្ឌិត ៕