ខ្សែប្រយុទ្ធ Martial ប្រាប់ក្លិប Man Utd ពីបំណងចាកចេញរបស់លោកពីទឺកដី Old Trafford

224
UI Promtion 2021

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Anthony Martial បានប្រាប់លោក Ralf Rangnick អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្លិប Manchester United នៅពេលលោកចង់ចាកចេញពីទឹកដី Old Trafford។Martial ដែលមានវ័យ ២៦ឆ្នាំនោះ ទើបតែចូលលេងនៅ Premier League បាន ២ប្រកួតប៉ុណ្ណោះ និងរកបាន ១គ្រាប់ផងដែរ ក្នុងចំណោមចូលលេង ១០ប្រកួតគ្រប់កម្មវិធីជាមួយបិសាចក្រហមនារដូវកាលនេះផងដែរ។

លោក Rangnick អ្នកចាត់ការស្តីទីរបស់ Man Utd បានថ្លែងក្នុងកម្មវិធីរបស់ក្លិបកាលពីរាត្រីថ្ងៃពុធថា Martial បានប្រាប់លោកអំពីបំណងចាកចេញរបស់គេ ថាដល់ពេលហើយ ដើម្បីធ្វើការផ្លាស់ប្តូរ តែពុំទាន់ធ្វើលិខិតផ្លូវការណាមួយនៅឡើយទេ។
ដូចគ្នានោះដែរ លោក Philippe Lamboley ភ្នាក់ងារដោះដូរកីឡាកររបស់ Martial ក៏បានជូនដំណឹងអំពីបំណងចាកចេញរបស់រូបគេកាលពីដើមខែនេះដែរ និងចង់ចាកចេញនៅខែមករា ឆ្នាំ២០២២ ខាងមុខ និងថា នឹងនិយាយជាមួយក្លិបនាពេលឆាប់ៗខាងមុខនេះទៀតផង។

គួររំលឹកផងថា Anthony Martial បានប្រកបអាជីពបាល់ទាត់ជាមួយក្លិបអង់គ្លេស Manchester United មានរយៈជិត ៧ឆ្នាំមកហើយ ក្រោយផ្ទេរចេញពីក្លិបបារាំង AS Monaco កាលឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ៣៦លានផោន ក្នុងនាមជាកីឡាករថ្លៃជាងគេលើកនោះកាលនោះផងដែរ ដោយបំប៉ោងសំណាញ់ទីសរុបបាន ៧៩គ្រាប់ ពីការចូលលេងបាន ២៦៨ប្រកួតឲ្យបិសាចក្រហម និងមានកៅអីលេងកាន់តែចង្អៀតឡើង ក្រោយការមកដល់របស់ Edinson Cavani, Jadon Sancho និង Cristiano Ronaldo ជាដើម៕