ដំណោះស្រាយបញ្ហាសារសម្លេងមិនដំណើរការ (Recording Disabled) លើកម្មវិធីគ្រប់គ្រងទំព័រហ្វេសប៊ុកផេក Business Suite App

260
UI Promtion 2021
នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន​ ជាពិសេសអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកផេក តាមរយៈកម្មវិធី​ Business Suite App បានជួបប្រទះបញ្ហាសារសម្លេងមិនដំណើរការ បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុក បានធ្វើបច្ចុប្បន្នភាព (Update) លើកម្មវិធីគ្រប់គ្រងទំព័រហ្វេសប៊ុកផេក “Business Suite” ដែលកំណែជំនាន់ចុងក្រោយនេះ ស្ទើរគ្រប់អ្នកប្រើប្រាស់ទាំងអស់ មានបញ្ហាចំបងមួយ គឺពុំអាចផ្ញើសារជាសម្លេងបាន។ នៅពេលចាប់ផ្ដើមថតសំលេង អ្នកប្រេីប្រាស់នឹងទទួលបានសារបញ្ជាក់ “Recording Disabled, to send a voice message, you will need to end your call”។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អ្នកប្រេីប្រាស់បានធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដេីម្បីជួសជុលកំហុសបច្ចេកទេសនេះ​ និងសង្ឃឹមថាក្រុមហ៊ុនហ្វេសប៊ុក នឹងដោះស្រាយបញ្ហានេះនាពេលឆាប់ៗខាងមុខ។ ទោះជាយ៉ាងណា​ ក្រុមការងារបច្ចេកទេស សូមផ្តល់នូវដំណោះស្រាយបឋម ដូចខាងក្រោម ៖
១. ដំណេីរការកម្មវិធី Messenger ដោយប្រេីប្រាស់គណនី ដែលកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេករបស់អ្នក ដោយចូលទៅកាន់ Setting
២. ចុចលើ Manage Account ដើម្បី Switch Account
៣. ជ្រើសរើសយកទំព័រហ្វេសប៊ុកផេក ដែលអ្នកត្រូវការផ្ញើសារជាសម្លេងជាការស្រេច។
ទោះបី​ជា​យ៉ាងណា​យេីង​សង្ឃឹម​ថា​ ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនហ្វេសប៊ុក​ នឹងដាក់ឲ្យមានការធ្វើបច្ចុប្បន្នភាពកំណែថ្មី (Update) កម្មវិធី​ Business Suite ដើម្បីជួសជុលលើបញ្ហាខាងលើនេះ។