ការប្រកួត Premier League ពាក់កណ្តាលសប្តាហ៍ ចំនួន២ប្រកួត ត្រូវបានពន្យារពេល ដោយសារការរាតត្បាតពីកូវីដ១៩

265
UI Promtion 2021

ការបន្តកើតឡើងនៃករណីវិជ្ជមានកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ការប្រកួតជើងទី២ នៅអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Christmas ជាមួយនឹងការប្រកួតចំនួន២លើក ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានពន្យារពេល, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ការប្រកួតរវាងក្រុម Leeds United និង Aston Villa និងការប្រកួតរវាងក្រុម Arsenal និង Wolverhampton បានក្លាយជាជនរងគ្រោះ ដោយសារតែវីរ៉ុសឆ្លងជាសកលនេះ ជាមួយនឹងក្រុម Leeds និង Wolves បានរងផលប៉ះពាល់ខ្លាំងជាងគេ។

បើទោះបីជា មិនទាន់ត្រូវបានពន្យារពេល នាពេលនេះក៏ដោយ, ការប្រកួតធ្វើជាម្ចាស់ផ្ទះរបស់ក្រុម Crystal Palace ប៉ះនឹងក្រុមភ្ញៀវ Norwich City ក៏ស្ថិតនៅក្នុងគ្រោះថ្នាក់ផងដែរ ជាមួយនឹងក្រុម Palace មានកីឡាករក្រុមជម្រើសដំបូង តែ៧នាក់ប៉ុណ្ណោះ ហើយគ្រូបង្វឹក Patrick Viera នឹងខកខានការប្រកួត នៅថ្ងៃឈប់សម្រាក Boxing Day ដែលត្រូវប៉ះក្រុមម្ចាស់ផ្ទះ Tottenham Hotspur៕