អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ លាយឡំជាមួយខ្យល់រដូវបក់

280
UI Promtion 2021

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោ មដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C សីតុណ្ណភាពអតិបរមា មានពី ២៨-៣០ ° និងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C សីតុណ្ណភាពអតិបរមា មានពី ២៧-២៩ °C និងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់ រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °Cសីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C និងមានអាកាសធាតុត្រជាក់ លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម។ ទន្ទឹមនោះរលកសមុទ្រ ក៏មានកម្ពស់ជាមធ្យមផងដែរ៕