សៀមរាបផ្ទះខ្ញុំសៀមរាបផ្ទះយើងជាទីដែលយើងរស់នៅបើយើងរួមគ្នាសម្អាតទុកដាក់សំរាមអោយបានត្រឹមត្រូវ

206
UI Promtion 2021
ទីនេះច្បាស់ជាកាន់តែមាន បរិស្ថានស្អាត និងសោភ័ណភាពល្អ លើកកិត្តិយស ដល់យើងគ្រប់ៗគ្នា ដែលជាម្ចាស់ផ្ទះផងដែរ ។
សូមកោតសរសើរ ដល់អាជ្ញាធរសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ដែលបានបំផុសចលនា បងប្អូនប្រជាពលរដ្ឋ អោយចូលរួម ថែរក្សា បរិស្ថាន អនាម័យ នៅតាមទីសាធារណៈ ខណៈដែលហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ ខ្សែរ
ដែលជាគម្រោងសាងសង់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបាន សាងសង់រួចរាល់ ជាបន្តបន្ទាប់ និងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ដែលអញ្ជើញមកកំសាន្ត នាឱកាស ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ឆ្លងចូល ឆ្នាំ២០២២ នាពេលខាងមុខនេះ ។