EDC ជូនដំណឹងពីការរអាក់រអួលចរន្តនៅថ្ងៃនេះដល់ថ្ងែទី០២ ខែមករា ឆ្នាំ២០២២ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

172
UI Promtion 2021

អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា បើទោះបីជាមានការខិតខំ ថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនី ធំដុំយ៉ាងណា ក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យ ទោសទុកជាមុន៕