ពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន ហាយ ហ៊ីង និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

407
UI Promtion 2021

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង៧៖៣០នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតជូន៖

– បេក្ខជន៖ ហាយ​ ហ៊ីង ភេទប្រុស
– ឯកទេស៖ រដ្ឋបាលសាធារណៈ ជំនាន់ទី៥ វគ្គ២
– ប្រធានបទ៖ វិមជ្ឈការមូលដ្ឋាននៅកម្ពុជា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន និងបណ្ឌិត ឡាច សំរោង

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ស៊ុំ ឈុំឡុង​ (ប្រធានគណៈកម្មការ)
២. បណ្ឌិត សុខ វណ្ណនី (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ឈឿន សាវន (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិតសភាចារ្យ​ ស៊ុំ ឈុំប៊ុន  (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧. បណ្ឌិត ឌី សុផល (សមាជិក)

សារបាននៃការរៀបចំពិធីការពារគម្រាងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន ហាយ ហ៊ីង ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ឯកទេសៈ រដ្ឋបាលសាធារណៈ ជំនាន់ទី៥ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “វិមជ្ឈការមូលដ្ឋាននៅកម្ពុជា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតនាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានផ្តល់នូវអនុសាសន៍ និងការណែនាំដែលជាធាតុចូល ដោយឱ្យបេក្ខជនធ្វើការពិភាក្សាជាមួយសាស្ត្រចារ្យណែនាំដើម្បីកែសម្រួលនូវចំណុចសំខាន់ៗ។

ជាចុងក្រោយ គណៈកម្មការបានផ្តល់នូវពិន្ទុល្អណាស់ និងឯកភាពសម្រេចឱ្យបេក្ខជន ហាយ ហ៊ីង បន្តនីតិវិធីសម្រាប់ឈានទៅរៀបចំពិធីការពារគម្រាងពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតនាពេលបន្ទាប់៕