ពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន យិច វិជយិនី និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

241
UI Promtion 2021

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៤៖៤៥នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតជូន៖

– បេក្ខជន៖ យិច វិជយិនី ភេទស្រី
– ឯកទេស៖ នីតិសាធារណៈ  ជំនាន់ទី៤ វគ្គ៣
– ប្រធានបទ៖ គោលការណ៍ចំពោះមុខក្នុងរឿងរដ្ឋបវេណី
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត អិម វិបុល

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន (ប្រធានគណៈកម្មការ)
២. បណ្ឌិត ស៊ុំ ឈុំឡុង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ឈន វឿន (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត សេង នាង (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិត ឡាច សំរោង  (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦. បណ្ឌិត អិម វិបុល (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧. បណ្ឌិត ច័ន្ទ រង្ស៉ី (សមាជិក)

សារបាននៃការរៀបចំពិធីការពារគម្រាងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន យិច វិជយិនី ដែលជានិស្សិតថ្នាក់បណ្ឌិត នីតិសាស្ត្រ ឯកទេសៈ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “គោលការណ៍ចំពោះមុខក្នុងរឿងរដ្ឋបវេណី” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតនាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានផ្តល់នូវអនុសាសន៍ និងការណែនាំដែលជាធាតុចូល ដោយឱ្យបេក្ខជនធ្វើការពិភាក្សាជាមួយសាស្ត្រចារ្យណែនាំដើម្បីកែសម្រួលនូវចំណុចសំខាន់ៗ។

ជាចុងក្រោយ គណៈកម្មការបានផ្តល់នូវពិន្ទុល្អណាស់ និងឯកភាពសម្រេចឱ្យបេក្ខជន យិច វិជយិនី បន្តនីតិវិធីសម្រាប់ឈានទៅរៀបចំពិធីការពារគម្រាងពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតនាពេលបន្ទាប់៕