ពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន យិច ឈាណាវី និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

292
UI Promtion 2021

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៥៖៤៥នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតជូន៖

– បេក្ខជន៖ យិច ឈាណាវី ភេទស្រី
– ឯកទេស៖ នីតិសាធារណៈ  ជំនាន់ទី៤ វគ្គ៣
– ប្រធានបទ៖ នីតិវិធី​នៃភតិសន្យា
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង និងបណ្ឌិត អិម វិបុល

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន (ប្រធានគណៈកម្មការ)
២. បណ្ឌិត ឈន វឿន​ (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត ស៊ុំ ឈុំឡុង (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត ច័ន្ទ រង្ស៉ី (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិត ឡាច សំរោង  (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦. បណ្ឌិត អិម វិបុល (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧. បណ្ឌិតសភាចារ្យ សោម សុមុនី (សមាជិក)

សារបាននៃការរៀបចំពិធីការពារគម្រាងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន យិច ឈាណាវី ដែលជានិស្សិតថ្នាក់បណ្ឌិត នីតិសាស្ត្រ ឯកទេសៈ នីតិសាធារណៈ ជំនាន់ទី៤ វគ្គ៣ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “នីតិវិធី​នៃភតិសន្យា” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតនាពេលនេះ។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានផ្តល់នូវអនុសាសន៍ និងការណែនាំដែលជាធាតុចូល ដោយឱ្យបេក្ខជនធ្វើការពិភាក្សាជាមួយសាស្ត្រចារ្យណែនាំដើម្បីកែសម្រួលនូវចំណុចសំខាន់ៗ។

ជាចុងក្រោយ គណៈកម្មការបានផ្តល់នូវពិន្ទុល្អណាស់ និងឯកភាពសម្រេចឱ្យបេក្ខជន យិច ឈាណាវី បន្តនីតិវិធីសម្រាប់ឈានទៅរៀបចំពិធីការពារគម្រាងពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតនាពេលបន្ទាប់៕