ពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់ ​បង្ហាញអាហារ​យ៉ាងសម្បូរបែបរបស់អ្នកស្រុកបន្ទាយស្រី

256
UI Promtion 2021

សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំកម្មវិធី ពិព័រណ៍អាហារជនបទ ដែលស្ថិតនៅកណ្ដាលភូមិព្រះដាក់។ កំណាត់ផ្លូវដ៏មមាញឹកនៃភូមិព្រះដាក់ ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរៀបចំពិព័រណ៍មួយនេះ ដោយមានការរៀបចំជាស្ដង់អាហារ និងកម្មវិធីកម្សាន្តផងដែរ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចង់ចូលរួមកម្សាន្តកម្មវិធីនេះ ត្រូវចតយានយន្តតាមទីតាំងដែលបានរៀបចំ និងដើរថ្មើរជើង ដើម្បីទស្សនា និងទិញអាហារតាមស្ដង់ ឬតូបរបស់អ្នកភូមិ។

គេសង្កេតឃើញមានអាហារមួយចំនួនដែលជាអាហារប្រចាំភូមិមួយនេះ ដូចជានំបញ្ចុក ស្ករត្នោត នំអាកោ និងសម្ភារប្រើប្រាស់មួយចំនួនដែលធ្វើពីស្លឹកត្នោតជាដើម។ល។ សូមបញ្ជាក់ថា ពិព័រណ៍នេះធ្វើឡើងរយៈពេលបីថ្ងៃ គឺថ្ងៃទី៣០,៣១ ធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ មករា ឆ្នាំ២០២២។