ងិន ម៉ារ៉ាឌី ទម្លាយថាមនុស្សម្នាក់នេះ ធ្វើឱ្យនាងចូលប្រកួតបវរកញ្ញា រហូតជោគជ័យលើឆាក MUC

233
UI Promtion 2021

គួររំឭកផងដែរថា កញ្ញា ងិន ម៉ារ៉ាឌី បានក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2021 កាលពីចុងខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ព្រមទាំងបានតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនៃកម្មវិធី Miss Universe លើកទី ៧០ នៅឯប្រទេសអ៊ីស្រាអែល ដែលធ្វើបានយ៉ាងល្អសម្រាប់កម្ពុជាធ្វើឱ្យអ្នកគាំទ្ររំភើប និង មោទកភាពខ្លាំងចំពោះរូបនាងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពី កញ្ញា ងិន ម៉ារ៉ាឌី ត្រឡប់មកពីប្រកួតនៅប្រទេសអ៊ីស្រាអែលវិញ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកពីវីដេអូខ្លីៗរបស់បវរកញ្ញារូបនេះ ជាវីដេអូដែលនាងបានឡាយកាលពីអំឡុងពេលមុនចូលប្រកួត Miss Universe Cambodia និយាយទម្លាយពីមនុស្សស្រីម្នាក់ ដែលជាកត្តាជំរុញទឹកចិត្តឱ្យនាងមានភាពក្លាហាន និង សម្រេចចិត្តចូលប្រកួតបវរកញ្ញារហូតអាចមានឱកាសក្លាយជាម្ចាស់មកុដ Miss Universe Cambodia ប្រចាំឆ្នាំ ២០២១ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ កញ្ញា ងិន ម៉ារ៉ាឌី បានរៀបរាប់ឱ្យដឹងថា មនុស្សស្រីម្នាក់នោះគឺ រៀមច្បង រ៉េត សារីតា ជាអតីត Miss Universe Cambodia ២០២០ ហើយក៏ជាមនុស្សទី ១ ដែលបានក្លាយជាកត្តាជំរុញទឹកចិត្តរបស់នាងខ្លាំងក្នុងវិស័យបរវកញ្ញានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ ងិន ម៉ារ៉ាឌី ប្រាប់ទៀតថាកន្លងទៅ នាងធ្លាប់មានការបាក់ទឹកចិត្ត គ្មានភាពជឿកជាក់ ព្រោះតែនាងមិនមានលក្ខណ:គ្រប់គ្រាន់ មានកម្ពស់ទាប មិនមានសង្ឃឹមថានឹងអាចជាប់ ប៉ុន្តែពេលដែលនាងបានមើលពីភាពជោគជ័យរបស់រៀមច្បង រ៉េត សារីតា ដែលមានលក្ខណៈស្រដៀងនឹងនាងដែលនោះ នាងក៏បានដាក់ចិត្តប្រុងប្រៀបចូលប្រកួតក្នុងវិស័យនេះតែម្ដង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
#Chn Channel News