ទស្សនាទិដ្ឋភាពនាយប់ឆ្លងឆ្នាំនៅក្រុងសៀមរាម។

416
UI Promtion 2021

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសនៃថ្ងៃឆ្ល.ងឆ្នាំថ្មីឆ្នាំសកល២០២១ ឈានចូល ឆ្នាំ២០២២ មានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានា រួមទាំងការចូលរួមក្នុងរាត្រីឆ្ល.ងឆ្នាំនៅខេត្តសៀមរាបផងនោះ មានចំនួនប្រមាណជាជិត១៩ម៉ឺននាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរផ្ទៃក្នុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របាយការណ៍បានឲ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ ភ្ញៀវអ្នកដំណើរកំសាន្តទាំងនោះ មានមកពីបណ្តាខេត្តនានាប្រមាណជាជិត ៧៦ភាគរយ ស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់ និង ភ្ញៀវម្ចាស់ផ្ទះមានប្រមាណជាពី៤ទៅ៥ ម៉ឺននាក់ ហើយលក្ខណៈពិសេសដែលគួរឲ្យកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ដែលបានឆ្លុះបង្ហាញ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី ទម្លាប់រស់នៅជាមួយកូវីដ-១៩ ហើយកត្តាប្រុ.ងប្រ.យ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របាយការណ៍ដដែលនោះ បានឲ្យដឹងបន្ថែមថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តរួមមាន ៖ រមណីយដ្ឋានអង្គរ ប្រហែលជា ១៧ម៉ឺននាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល ៥ពាន់នាក់ , សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា ១៤ពាន់នាក់ , ការជួបជុំគ្នាកម្សាន្តរាត្រីឆ្ល.ងឆ្នាំនៅក្រុងសៀមរាប រួមមាននៅតំបន់ផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#Chn Channel News