គ្រាប់បាល់ចុងម៉ោងរបស់ Rodri ជួយ Man City វាយបកឈ្នះ Arsenal វិញ ដែលនៅសល់សមាជិក ១០នាក់

214
UI Promtion 2021

១គ្រាប់ចុងម៉ោងរបស់ខ្សែបម្រើ Rodri នៅនាទី៩០+៣ ជួយឲ្យក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City វាយបកឈ្នះម្ចាស់ផ្ទះ Arsenal វិញក្នុងសប្តាហ៍ទី២១ ជើងទី២ របស់ពួកគេនៅរាត្រីថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២។

នេះជាគ្រាប់បាល់ចុងម៉ោងលើកទី២ របស់ City ក្នុងលីគកំពូលអង់គ្លេស Premier League ក្រោយពេលកីឡាករពាក់លេខ៩ Gabriel Jesus ធ្វើបាននៃការប្រកួតទល់នឹង Southampton នាខែឧសភា ឆ្នាំ២០១៨ និងបន្តទទួលបានជ័យជម្នះទៅអតីតកូនសិស្សរបស់ខ្លួន Mikel Arteta ដោយបានលាឈប់ពីជំនួយការទៅដឹកនាំ Arsenal ដែលបានកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ផងដែរ ដ្បិតក៏ធ្លាប់ឈ្នះ ៥-០ មកហើយដែរកាលជើងទី១ នៅទឹកដី Etihad។

Arsenal បានបើកការនាំមុខ ១គ្រាប់មុននៅនាទី៣០ ពីការស៊ុតបានសម្រេចរបស់ Bukayo Saka នៅមុនពេលត្រូវបាន Riyad Mahrez ទាត់បាល់ប៉េណាល់ទីតាមស្មើ ១-១ នៅនាទី៥៧ ដោយសារខ្សែការពារ Granit Xhaka ធ្វើឲ្យ Bernado Silva ដួលក្នុងប្រអប់គ្រោះថ្នាក់ ដែលត្រូវបានពិនិត្យដោយប្រព័ន្ធ VAR មុនពេល Gabriel Magalhaes ត្រូវបានពិន័យកាតក្រហមនៅ ៣នាទីបន្ទាប់ ដោយសារទាក់ជើង Raheem Sterling។

នេះជាជ័យជម្នះលើកទី១១ ក្នុងលីគជាប់ៗគ្នារបស់ក្រុមលោក Pep Guardiola ជាមួយនឹងការរកបាន ៥៣ពិន្ទុនាំមុខក្រុមលេខ២ តោខៀវ Chelsea ដែលត្រូវប៉ះ Liverpool រាត្រីនេះចំនួន ១១ពិន្ទុ គ្រាដែលកាំភ្លើងធំ Arsenal បន្តឈរនៅតំបន់ Top-4 ជាមួយ ៣៥ពិន្ទុ និងបញ្ចប់ជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាផងដែរ៕

#CHNChannelNews