
រោះតែបញ្ហាមួយនេះ យុវតីម្នាក់ប៉ងទៅ
នាយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មានករណីយុវតីរូបស្រស់មួយរូប បានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួន លើទឹកដីស្ពានជ្រោយចង្វា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កជាការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះទាំងយប់។
ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើ បើតាមគណនីមួយដែលមានឈ្មោះ ង៉ូវ ដាលីន បានបង្ហោះរៀបរាប់ឱ្យបានដឹងថា កាលពីចុងឆ្នាំចាស់កន្លងទៅ ស្ត្រីខាងលើធ្លាប់ប៉ងទៅលោតទឹកម្តង តែមិនបានសម្រេច រហូតមកដល់ដើមឆ្នាំថ្មីទើបមកម្តងទៀត នៅតែមិនបានសម្រេច ព្រោះប៉ះអ្នកកំពូលឃាត់។
ក្នុងនោះគណនីខាងលើបានបញ្ជាក់បន្ថែមថា ៖ «មិនថារឿងរ៉ាវក្នុងចិត្ត ល្វីងជូរចត់ ស្វិតដូចស្ករទាញ យ៉ាងណាទេ ឱ្យតែប៉ះពួកខ្ញុំ លួងទាល់តែបាត់ sad លែងចង់លោត សំខាន់កញ្ញាថ្ពក់ដៃសន្យាថាមិនមកម្តងទៀតទេ។ ស្អប់ម្នាក់ប្រុសឈ្មោះ Tra»។
#Chn Channel News