មេយោធាខេត្តព្រះវិហារ បញ្ជាកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនទប់ស្កាត់ឱ្យបានបទល្មើសឆ្លងដែនគ្រប់ប្រភេទ

221
UI Promtion 2021

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ របស់ផ្នែកសឹករងជាំក្សាន្ត ត្រូវតប់ស្កាត់ឱ្យបានបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋ។

ការបញ្ជាបែបនេះរបស់លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះសួសុខទុកដល់កងកម្លាំងរបស់ផ្នែកសឹករងជាំក្សាន្ដ ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅលើភ្នំបុស្បូវជាំតែ ស្រុកជាំក្សាន្ត កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភាគទី៤ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសត្រូវបង្ក្រាបឱ្យបានអ្នកដែលមានចេតនាចង់ធ្វើបដិវត្តពណ៌ និងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស។ ត្រូវគោរពវិន័យ សណ្ដាប់ធ្នាប់ របស់កងទ័ពអោយបានល្អ ពិសេសរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ ហើយត្រូវជៀសឱ្យផុតពបញ្ហាគ្រឿងញៀន និងត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗ ពិសេសការឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋ ត្រូវ ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត តាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋភិបាល «៣កុំ និង៣ការពារ»។

ក្នុងឱកាសឆ្នាំថ្មី២០២២នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃផ្នែកសឹករងជាំក្សាន្តទាំងអស់ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមគ្នាការពារជាតិមាតុភូមិ ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ។

លោកមេបញ្ជាការ បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន២០០០,០០០រៀល ជូនដល់អង្គភាពផ្នែកសឹករងជាំក្សាន្ដ ដើម្បីកសាងអង្គភាព នឹងឧបត្ថម្ភថវិការចំនួន២០០,០០០រៀល ជូនដល់គ្រួសារយោធិនដែលជួបការលំបាកផងដែរ។

ទន្ទឹមនឹងនេះដែរ នាយទាហាន នាយទាហានរង និងពលទាហាន នៃផ្នែកសឹករងជាំក្សាន្ត របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៃសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ បានចេញប្រកាសគាំទ្រការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាទគណៈកម្មាធិការកណ្តាលលើកទី៤៣ ដែលជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕

UI Promtion 2021

#CHNChannelNews